អញ្ជើញចូលរួមសិក្ខាសាលាមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong គណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម តំណាងជាន់ខ្ពស់នៃ EBA និងក្រុមហ៊ុនអេហ្ស៊ីប និងវៀតណាមជាច្រើនទៀត។ សិក្ខាសាលានេះត្រូវបានចាត់ទុកថា ជាឱកាសដ៏ល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរជួបជុំគ្នាស្វែងយល់ពីឱកាស និងបញ្ហាប្រឈម ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម។

leftcenterrightdel
ទិដ្ឋភាព​នៃ​សិក្ខសាលា (រូប​ថត៖ vnanet.vn)

ថ្លែងមតិនៅសិក្ខាសាលានេះ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានពិនិត្យឡើងវិញនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក។ ដោយមានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៦% ក្នុងមួយឆ្នាំ និងស្ថិរភាពនយោបាយ វៀតណាមត្រូវបានចាត់ទុកថា ជាទិសដៅវិនិយោគដ៏ទាក់ទាញ និងជាច្រកចូលទីផ្សារដែលមានប្រជាជនជាង ៦០០ លាននាក់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

បើយោងតាមលោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានអោយដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម និងអេហ្ស៊ីបបាននាំមកនូវលទ្ធផលគួរជាទីគាប់ចិត្តប៉ុន្តែនៅតែមិនសក្តសមនឹងសក្តានុពលនៃប្រទេសនីមួយៗទេ ដែលក្នុងនោះកង្វៈព័ត៌មានអំពីទីផ្សាររបស់គ្នាទៅវិញទៅមកគឺជាឧបសគ្គធំបំផុត។ ដូច្នេះសកម្មភាពជំរុញពាណិជ្ជកម្មនិងវិនិយោគនឹងមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងនាំឲ្យអាជីវកម្មរបស់ប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត។

leftcenterrightdel
ប្រតិ​ភូ​ចូល​រួម​សិក្ខាសាលា (រូប​ថត៖ vnanet.vn)

នៅក្នុងសិក្ខាសាលានេះដែរ ក្រៅពីការឆ្លើយសំណួរមួយចំនួនអំពីទីផ្សារទំនិញវៀតណាម សហគ្រាសអេហ្ស៊ីបជាច្រើនបានបង្ហាញនូវបំណងចង់បង្កើនការនាំចេញទំនិញទៅកាន់ប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ សហគ្រាសវៀតណាមស្នើថា ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងទិសដៅដែលផ្តល់អាទិភាពពង្រីកផលិតផលដែលមានឧត្តមភាព ដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ទៅវិញទៅមក។ បច្ចុប្បន្ននេះ វៀតណាមនាំចេញផលិតផលទៅអេហ្ស៊ីប ភាគច្រើនដូចជាកុំព្យូទ័រ គ្រឿងអេឡិចត្រូនិក គ្រឿងសមុទ្រ កាហ្វេ និងម្រេច ខណៈពេលដែលនាំចូលពីអេហ្ស៊ីប បន្លែ ប្លាស្ទិក សម្ភារៈវាយនភ័ណ្ឌ និងជីគ្រប់ប្រភេទ ៕

បកប្រែដោយ Duy Hoan