leftcenterrightdel
សហគ្រាសជប៉ុនជាង៤៣០០អង្គភាពកំពុងវិនិយោគនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យវប្បធម៌ពាណិជ្ជកម្មវៀតណាម-ជប៉ុនលើកទី៥ នាថ្ងៃទី៣០ ខែវិច្ឆិកា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រួមជាមួយស្ថាប័នពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) នៅទីក្រុងហូជីមិញបានសហការជាមួយក្លឹបបណ្ដាមជ្ឈមណ្ឌលពន្លឿនវិនិយោគនិងទេសចរណ៍នៃខេត្តក្រុងទាំង១៣ តំបន់ដីសណ្ដទន្លេ Cuu Long រៀបចំវេទិកាសហប្រតិបតិ្តការធ្វើអាជីវកម្មមេគង្គ-ជប៉ុន ដោយមានការចូលរួមរបស់តំណាងជាង៤០០ នាក់មកពីប្រទេសទាំងពីរ។

នៅវេទិកានេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Le Quang Manh បានឲ្យដឹងថា ជប៉ុនជាវិនិយោគិនជួរមុខរបស់វៀតណាមដែលកំពុងមានគម្រោងវិនិយោគជាង៤៣០០ គម្រោងក្នុងទុនចុះបញ្ជីចំនួន៥៩ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ ទ្រង់ទ្រាយនៃការវិនិយោគរបស់សហគ្រាសជប៉ុនចូលមកតំបន់ដីសណ្ដទន្លេ Cuu Long និងទីក្រុង Can Tho គឺនៅតែទាបបើធៀបនឹងសក្ដានុភាពនិងឧត្តមភាពនៃតំបន់នេះ។ ហេតុដូច្នេះបានជា នាពេលខាងមុខ ខេត្តក្រុងនានាក្នុងតំបន់នឹងជំរុញការផ្លាស់ប្ដូរថ្មីសំដៅទាក់ទាញវិនិយោគិនជប៉ុន។ លោក Le Quang Manhបានថ្លែងថា៖    “យើងខ្ញុំនឹងបង្កើតការិយាល័យដែលធ្វើជាទីកន្លែងផ្គង់ផ្គង់ព័ត៌មានទាំងអស់សម្រាប់វិនិយោគិន ព្រមទាំងទទួលយកការផ្ដល់មតិអំពីការលំបាកឧបសគ្គរបស់វិនិយោគិនជប៉ុន។ យើងខ្ញុំក៏បានកសាងមណ្ឌលឧស្សាហកម្មដោយឡែកសម្រាប់វិនិយោគិនជប៉ុនលើផ្ទៃដី១២៤ហិកតាទៀតផង”។

ក្នុងឱកាសនេះដែរ ទីក្រុង Can Tho បានប្រគល់វិញ្ញបនប័ត្រវិនិយោគលើគម្រោងកែច្នៃផលិតគ្រឿងទេស និងវត្ថុធាតុដើមចំណីអាហារជូនសហគ្រាសមួយរបស់ជប៉ុនក្នុងទុនចុះបញ្ជី៨ លានដុល្លាអាមេរិក៕

តាម vovworld