leftcenterrightdel
លោក​ Tran Quang Hoai អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិថ្លែងក្នុងសិក្ខាសាលា (រូបថត​៖ nhandan.com.vn)

សិក្ខាសាលាលើកនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការអាមេរិក-អាស៊ានលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងក្រសួងការបរទេសអាមេរិក។ សិក្ខាសាលាបានរៀបចំក្នុងបំណងជួយវៀតណាមកសាងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងលើកកម្ពស់សមត្ថភាពទប់ទល់ប្រកបដោយប្រសិទ្ធភាពខណៈដែលមហន្តរាយធម្មជាតិកើតឡើង។ ក្នុងរយៈពេល ៤ ថ្ងៃនៃសិក្ខាសាលា អ្នកជំនាញនឹងនាំមកនូវចំណេះដឹងអំពីការសម្របសម្រួលអន្តរក្រសួង ខណៈដែលមហន្តរាយធម្មជាតិកើតឡើង និងបញ្ហានានាក្នុងការផ្ដល់ព័ត៌មានអំពីមហន្តរាយធម្មជាតិ៕

បកប្រែដោយ Thuy Anh