សិក្ខាសាលានេះ សំដៅធ្វើបច្ចុប្បន្នភាពនូវស្ថានភាពអភិវឌ្ឍន៍ប្រព័ន្ធអគ្គិសនីនៅវៀតណាម ផ្ទៀងស្ដាប់បទពិសោធន៍របស់ប្រទេសមួយចំនួនក្នុងបញ្ហាផ្ទេរប្ដូរថាមពលប្រពៃណីទៅជាឋាមពលកកើតឡើងវិញ។

leftcenterrightdel
សប្ដាហ៍ថាមពលកកើតឡើងវិញវៀតណាម ឆ្នាំ ២០១៩ 

អញ្ជើញថ្លែងនៅទីនេះ លោក Pham Ngoc Linh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា នៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានឲ្យដឹងថា៖ “ថាមពលកកើតឡើងវិញ គឺជាអនាគតនៃប្រព័ន្ធអគ្គិសនី។ នាបច្ចុប្បន្ននេះ យើងត្រូវសម្រេចរួចរាល់ដំណើរការផ្ទេរប្ដូរពីប្រភពថាមពល ហ្វូស៊ីលទៅជាថាមពលកកើតឡើងវិញ។ ហេតុដូច្នេះហើយ ការអភិវឌ្ឍថាមពលកកើតឡើងវិញមិនត្រឹមតែរួមចំណែកផ្ទាល់ដល់ដំណើរការអភិវឌ្ឍរបស់ផ្នែកអគ្គិសនីប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានដល់ជីវភាពរស់នៅ សង្គម ក៏ដូចជាការអភិវឌ្ឍរួមរបស់ផ្នែកសេដ្ឋកិច្ចទាំងមូលទៀតផង”៕

តាម vovworld.vn