នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ពិធីបើកការដ្ឋានស្ថាបនា ផ្លូវគោកដំណាក់កាលពីឆ្នាំ ២០១៧-២០២០ កំណាត់ផ្លូវ Cam Lo –La Son ឆ្លងខេត្ត Quang Tri និង Thua Thien – Hue ដែលបានប្រព្រឹត្តទៅនៅឃុំ Cam Hieu ស្រុក Cam Lo ខេត្ត Quang Tri ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញចូលរួម និងប្រគល់ភារកិច្ចដល់អង្គភាពសាងសង់នៅគម្រោងដ៏សំខាន់នេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញចូលរួមនិងប្រគល់ភារកិច្ចដល់អង្គភាពសាងសង់នៅគម្រោងដ៏សំខាន់នេះ

 

ការស្ថាបនាផ្លូវល្បឿនលឿនកំណាត់ Cam Lo – La Son នឹងរួមចំណែកដល់ការបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ក៏ដូចជាប្រព័ន្ធផ្លូវវៀតណាមទាំងមូលនិយាយរួមដែរ។ ចំពោះអត្ថន័យផ្នែកសេដ្ឋកិច្ច ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការទម្លាយភាពទាល់ច្រក និងជួយជម្រុញសក្តានុពលសេដ្ឋកិច្ចដែលមិនទាន់បានធ្វើអាជីវកម្មនៅតំបន់ភាគខាងលិច ថែមទាំងនឹងជួយសម្រួលដល់ការចរាចរទំនិញរវាងបណ្តាខេត្តតាមផ្លូវនេះទៀតផង។

គម្រោងនេះត្រូវបានរំពឹងទុកថា នឹងបញ្ចប់នៅឆ្នាំ ២០២១ នៅពេលដែលបញ្ចប់នឹងឆ្លើយតបបានតម្រូវការដឹកជញ្ជូន ជួយសម្រួលដល់ចរាចរណ៍នៃកំណាត់ផ្លូវជាតិលេខ ១អា និងបង្កើតកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍនៃបណ្តាខេត្តនៅភាគកណ្ដាលប្រទេសថែមទៀត៕

បកប្រែដោយ Minh Trung