leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនចុះជួយប្រជាជនជំនះពុះពារផលវិបាកដោយសារទឹកជំនន់ (រូបថត៖ ឧទាហរណ៍៍៖ baophapluat.vn)

 

បញ្ជាការដ្ឋានយោធភូមិភាគទី ១ កងទ័ពប្រជាជនវៀតណាម បានកៀរគរកម្មាភិបាលនិងយុទ្ធជនជាង ១.៥២៧ នាក់ និងរថយន្ដចំនួន ៥ គ្រឿង  ចុះជួយប្រជាជនជំនះពុះពារផលវិបាកដោយសារទឹកជំនន់នៅខេត្ត Thai Nguyen។ បញ្ជាការដ្ឋានយោធភូមិភាគទី ១ បានជួសជុលលំនៅដ្ឋានរបស់ប្រជាជនចំនួន ១៨០ ខ្នង នៅឃុំនិងសង្កាត់ជាច្រើនស្ថិតនៅក្នុងទីក្រុង Thai Nguyen។ 

នៅថ្ងៃដដែល កងកម្លាំងទាំងអស់បានសាងសង់ជញ្ជាំងប្រវែង ៩៥ ម៉ែត្រព័ទ្ធជុំវិញសាលាយោធានិងឃ្លាំង K21 កងវរសេនាតូចលេខ ១៥ ដែលរងការខូចខាតដោយសារសារទឹកជំនន់៕

បកប្រែដោយ Pham Diep