leftcenterrightdel
សហគ្រាសជួបជុំគ្នាក្នុងក្របខ័ណ្ឌនៃសន្និសីទ

 

លោកស្រី Nguyen Thi Mai Anh  នាយិការងមជ្ឈមណ្ឌលជំរុញការវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា សន្និសីទលើកនេះ សំដៅលើកកម្ពស់ការតភ្ជាប់ផលិតកម្មនិងផ្គត់ផ្គង់ផលិតផលមានគុណភាពល្អ សុវត្ថិភាពនិងប្រភពដើមច្បាស់លាស់ ។ ទន្ទឹមនឹងនោះ សន្និសីទនេះក៏ឆ្ពោះទៅគោលដៅតភ្ជាប់ដោយផ្ទាល់រវាងបណ្ដាក្រុមហ៊ុនធំដូចជា BigC, Aeon និង Vinmart ជាដើម។ 

នៅក្នុងសន្និសីទ សហគ្រាសនៅទីក្រុងហាណូយនិងតាមបណ្តាខេត្តក្រុងនានាមានឱកាសសហប្រតិបត្ដិការជាមួយបណ្ដាសហគ្រាសជប៉ុន ព្រមទាំងរៀនសូត្របទពិសោធន៍បច្ចេកវិទ្យាថ្មីនិងដំណោះស្រាយសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាពដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ជប៉ុនផងដែរ។

leftcenterrightdel
សហគ្រាសបង្ហាញកសិផលមានគុណភាពល្អនិងសុវត្ថិភាពដល់អតិថិជន

 

នៅខាងក្រៅនៃសន្និសីទនេះ គណៈកម្មាធិការរៀបចំក៏តាំងបង្ហាញផលិតផលកសិកម្មនិងទំនិញរបស់សហគ្រាសដែលចូលរួមនៅក្នុងគេហទំព័រព័ត៌មានកសិផលមានគុណភាពល្អនិងសុវត្ថិភាពរបស់ទីក្រុងហាណូយផងដែរ៕

បកប្រែដោយ Pham Diep