ក្នុងជំនួបជាមួយលោកស្រី Rana Flowers តំណាងអង្គការយូនីសេហ្វប្រចាំនៅវៀតណាម លោក Nguyen Quang Vinh អគ្គលេខាធិការនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅសហប្រតិបត្តិការនាពេលអនាគត។

លោក Nguyen Quang Vinh បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់អង្គការយូនីសេហ្វនាពេលថ្មីៗនេះតាមរយៈគម្រោងស្តីពី “ការលើកកម្ពស់សិទ្ធិកុមារនិងគោលការណ៍ធ្វើអាជីវកម្មក្នុងសហគ្រាសនៅប្រទេស​វៀត​ណាម”​។ ជាពិសេសគឺការចូលរួមចំណែករបស់យូនីសេហ្វចំពោះជោគជ័យនៃសន្និសីទជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា កន្លងមក ក្នុងក្របខ័ណ្ឌ​នៃ​សិក្ខាសាលាស្តីពី “ការអភិវឌ្ឍមូលធនមនុស្ស” ។

leftcenterrightdel
លោក Nguyen Quang Vinh ទទួល​ជួពលោកស្រី Rana Flowers (រូប​ថត៖ enternews.vn)

លោកស្រី Rana Flowers បានមានប្រសាសន៍ថា អង្គការយូនីសេហ្វយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងបទពិសោធន៍របស់ VCCI ក្នុងការលើកកម្ពស់និរន្តរភាព និងទំនួលខុសត្រូវចំ​ពោះ​សង្គមរបស់សហគ្រាសក្នុងវិស័យឯកជន ក៏ដូចជាការ​លើកកម្ពស់ការអភិវឌ្ឍការធ្វើអាជីវកម្ម។ ទន្ទឹមនឹងនេះ យូនីសេហ្វរំពឹងថា VCCI មិនត្រឹមតែជាដៃគូយុទ្ធសាស្រ្តប៉ុណ្ណោះទេ ថែមទាំងជា “មគ្គុទេសក៍” សម្រាប់យូនីសេហ្វក្នុងបញ្ហានានាដែលទាក់ទងនឹងសហគ្រាសផងដែរ។

យោងទៅតាមលោកស្រី Rana តួនាទីរបស់សហគ្រាសក្នុងការលើកកម្ពស់បញ្ហាការពារកុមារនិងស្ត្រីគឺពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះ អង្គការយូនីសេហ្វទមានបំណងចង់ទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពី VCCI ដែលជាអង្គការជាតិតំណាងឲ្យសហគមន៍សហគ្រាសនិងសហគ្រិននៅប្រទេសវៀតណាមក្នុងការលើកកម្ពស់បញ្ហាស្តីពីកុមារ និងគោលការណ៍ធ្វើអាជីវកម្មក្នុងសហគ្រាស៕

បកប្រែដោយ Duy Hoan