leftcenterrightdel
Vietjet Thailand ត្រូវបានបោះឆ្នោតជាពាណិជ្ជសញ្ញានិយោជក់ល្អបំផុតនៅ ទ្វីបអាស៊ី

នៅពិធីប្រគល់ពានរង្វាន់សមិទ្ធផលរបស់បណ្ដាសហគ្រាសនៅទ្វីបអាស៊ី ក្នុងការគ្រប់គ្រងប្រភពធនធានមនុស្ស ដែលទើបនឹងបានប្រព្រឹត្តទៅនៅសឹង្ហបុរីនោះ Vietjet Thailand ត្រូវបានលើកតម្កើងជាពាណិជ្ជសញ្ញានិយោជក់ល្អបំផុតនៅទ្វីប អាស៊ីឆ្នាំ២០១៩។ នេះជាពានរង្វាន់ដែលត្រូវបានបោះឆ្នោតដោយ Employer Branding Institute World HRD Congress & Stars of the Industry Group សំដៅលើកតម្កើងកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់សហគ្រាសនៅទ្វីបអាស៊ី ក្នុងការគ្រប់គ្រងប្រភពធនធានមនុស្ស ការកែលម្អយ៉ាងខ្លាំងក្លាក្នុងសកម្មភាពជ្រើសរើស បុគ្គលិក ក៏ដូចជាបង្កើតឡើងបទដ្ឋានអន្តរជាតិ បរិយាកាសការងារដ៏ជំនាញ សម្រាប់ពលករផងដែរ។ គូសបញ្ជាក់ថា ឆ្នាំនេះ Vietjet Thailand ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសចំនួន ២៥០ អង្គភាពមកពីប្រទេស និងតំបន់ដែនដីចំនួន៤២ ដែលត្រូវបានជ្រើសរើស ជាពាណិជ្ជសញ្ញានិយោជក់ល្អបំផុតនៅទ្វីបអាស៊ី៕

តាម vovworld