leftcenterrightdel
ទិដ្ឋភាពនៅសិក្ខាសាលានេះ (រូបថត៖ vnanet.vn)

នាថ្ងៃទី១៩ ខែសីហា នៅខេត្ត Dong Nai ការិយាល័យស្ថាប័នអចិន្រ្តៃយ៍នៃ គណៈកម្មាធិការជាតិទទួលបន្ទុកការជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្រោយពីសង្គ្រាមនៅវៀតណាម (ការិយាល័យ ៧០១) បានសហការជាមួយស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) រៀបចំសិក្ខាសាលាស្ដីពីគម្រោងជួយឧបត្ថម្ភដល់ជនពិការនៅខេត្តចំនួន៧ របស់វៀតណាម ដែលត្រូវរោយជាតិគីមីពុលពណ៌ លឿងទុំ/dioxin។ ខេត្តចំនួន៧នេះ គឺខេត្ត Dong Nai, Binh Phuoc, Tay Ninh, Binh Dinh,​Quang Nam, Thua Thien Hue និង Quang Tri។

គម្រោងជួយឧបត្ថម្ភដល់ជនពិការវៀតណាមនេះ គឺសំដៅអនុវត្តជាក់ស្ដែង អនុស្សរណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខារវាងការិយាល័យ ៧០១ និង USAID នាខែមេសាឆ្នាំ២០១៩។ តាមនោះ USAID នឹងផ្ដល់កញ្ចប់ជំនួយទឹកប្រាក់ចំនួន៥០ លានដុល្លារអាមេរិកជូនវៀតណាម សំដៅលើកស្ទួយជីវភាពរស់នៅ សម្រាប់ជនពិការនៅខេត្តទាំង៧ ពោលខាងលើ៕

តាម vovworld