leftcenterrightdel
បើកសម្ពោធគម្រោង Asi@Connect នៅប្រទេសវៀតណាម (រូបថត៖ vnanet.vn)

 

គម្រោងផ្តល់នូវបណ្តាញព័ត៌មានអាស៊ី-អឺរ៉ុប TEIN មានគុណភាពខ្ពស់និងប្រើប្រាស់សម្រាប់សកម្មភាពសហប្រតិបត្តិការស្រាវជ្រាវនិងបណ្តុះបណ្តាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

គម្រោងនេះនឹងអនុញ្ញាតឲ្យមានការតភ្ជាប់ឌីជីថលយ៉ាងល្បឿនបំផុតរវាងបណ្ដាប្រទេសទាំងក្នុងនិងក្រៅតំបន់ ព្រមទាំងផ្ដល់សេវាកម្មអុីនធឺណិតនិងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្ដិទៅសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ សិក្ខាសាលាស្តីពីបទពិសោធន៍នៃការអភិវឌ្ឍបណ្តាញស្រាវជ្រាវនិងបណ្តុះបណ្តាលថ្នាក់ជាតិ និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

បកប្រែដោយ Pham Diep