វេទិកាកុមារថ្នាក់ជាតិលើកទី ៦ មានការចូលរួមរបស់កុមារចំនួន ១៦៩ នាក់ដែលតំណាងឱ្យខេត្ត ក្រុងចំនួន ៤២ រួមទាំងភូមិកុមារ SOS  មជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ជនពិការ Thuy An និងក្រុមប្រឹក្សាកុមាររបស់ខេត្ត ក្រុងចំនួន៤ រួមមានទីក្រុងហាណូយ ទីក្រុងហូជីមិញ  ខេត្ត Quang Ninh និងខេត្ត Binh Dinh ដែលតំណាងឱ្យកុមារជិត ២៦ លាននាក់នៅទូទាំងប្រទេសវៀតណាមផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកវេទិកាកុមារថ្នាក់ជាតិលើកទី៦ (រូបថត៖ dansinh.vn)

នៅក្នុងវេទិកានេះ កុមារទាំងអស់ត្រូវបានផ្តល់ព័ត៌មានស្តីពីការអនុវត្តអនុសាសន៍នានាក្នុងវេទិកាកុមារលើកទី៥ នាឆ្នាំ ២០១៧ ព្រមទាំងពិភាក្សាអំពីការផ្តល់សារនិងអនុសាសន៍លើខ្លឹមសារនៃការបង្ការនិងរំលោភលើកុមារជាដើម។ បន្ទាប់ពីវេទិកានេះ សារនិងអនុសាសន៍របស់កុមារនឹងត្រូវបានបញ្ជូនទៅកាន់ស្ថាប័ននិងអង្គការសង្គមកិច្ច អ្នកធ្វើគោលនយោបាយ និងអ្នកធ្វើការដើម្បីកុមារផងដែរ៕

តាម vovworld.vn