leftcenterrightdel
ប្រតិភូទាំងឡាយកាត់ខ្សែបូរបើកពិធីតាំងពិព័រណ៍ (រូបថត៖ baoxaydung.com.vn)

ពិធី​តាំងពិព័រណ៍ទាំងពីរនេះប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ដោយមានការចូលរួមពីសហគ្រាសជាង២០០ មកពីប្រទេសឈានមុខគេខាងបច្ចេកវិទ្យាចំនួន ២០ ដូចជាជប៉ុន កូរ៉េខាងត្បូង ចិន ថៃ និងអាមេរិក។ នេះគឺជាឱកាសល្អមួយដើម្បីតភ្ជាប់ និងជំរុញការធ្វើពាណិជ្ជកម្មរវាងអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ ម៉ាស៊ីនបច្ចេកវិទ្យា ជាមួយអ្នកផលិត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីក​បណ្តាញធ្វើពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ពិធី​តាំងពិព័រណ៍ក៏បានជួយឧបត្ថម្ភដល់​សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម បង្កើនការប្រកួតប្រជែងក្នុងវិស័យ ឧស្សាហកម្មបន្ទាប់​បន្សំ និងគ្រឿងបន្លាស់ឧស្សាហកម្មផងដែរ៕

បកប្រែដោយ Huyen Trang