អញ្ជើញចូលរួមមានលោក Tran Luu Quang អនុលេខាបក្សប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញនិងប្រតិភូជាង ៣០០នាក់ ជាអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ សាស្ត្រាចារ្យ និងអតីតយុទ្ធជនមកពីបណ្ដាខេត្តនិងក្រុងនៅភាគខាងត្បូងវៀតណាទៀតផង។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

 

នៅឯសិក្ខាសាលា ប្រតិភូទាំងឡាយបានផ្តោតលើការវិភាគនិងបញ្ជាក់ច្បាស់ពីមូលហេតុនៃការតស៊ូទាំងពីរដើម្បីការពារមាតុភូមិកាលពី ៤០ ឆ្នាំមុន។ នោះគឺជាការតស៊ូប្រយុទ្ធដ៏សុចរិតយុត្ដិធម៌ដែលបង្ហាញពីការប្ដេជ្ញាចិត្ដរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងការការពារសន្តិភាពឯករាជ្យសេរីភាពរបស់ប្រជាជាតិ និងបូរណភាពដែនដីរបស់មាតុភូមិដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។ ក្នុងការតស៊ូទាំងពីរនេះ ទីក្រុងហូជីមិញបានដើរតួនាទីយ៉ាងសំខាន់ ហើយជាសមរភូមិខាងក្រោយ​ដ៏រឹងមាំផងនិងបញ្ជូនធនធានមនុស្សចូលរួមការប្រយុទ្ធនិងបំពេញកាតព្វកិច្ចអន្តរជាតិផង។ រហូតមកទល់ពេលនេះ កម្មាភិបាលនិងយុទ្ធជនរាប់ពាន់នាក់បានពលីជីវិតលើសមរភូមិនៅមិនទាន់រកឃើញបានអដ្ឋិធាតុនៅឡើយ។

leftcenterrightdel
ប្រតិភូថ្លែងក្នុងសិក្ខាសាលា

 

មេរៀនប្រវត្តិសាស្ត្រនេះដែលបានដកស្រង់ចេញពីការតស៊ូទាំងពីរដើម្បីការពារមាតុភូមិ និង ១០ឆ្នាំបំពេញកាតព្វកិច្ចអន្តរជាតិនៅទីក្រុងភ្នំពេញរបស់បក្សភាគ កងទ័ព និងប្រជាជនទីក្រុងហូជីមិញមានអត្ថន័យដ៏ធំធេងក្នុងដំណាក់កាលបច្ចុប្បន្ននេះ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីបន្តការអនុវត្តគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការពង្រឹងការការពារជាតិ-សន្តិសុខ និងការការពារយ៉ាងរឹងមាំមាតុភូមិវៀតណាម៕

បកប្រែដោយ Pham Diep