leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Le Dung ថ្លែងក្នុងសម័យប្រជុំ

 

ថ្លែងនៅសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Le Dung អ្នកតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនៅទីក្រុងវីយែន និងជាប្រធានគណៈប្រតិភូវៀតណាម បានវាយតំលៃខ្ពស់ចំពោះសារសំខាន់នៃបណ្ដាឯកសាររបស់ UNCITRAL សម្រាប់ដំណើរការកសាង និងអភិវឌ្ឍឯកសារច្បាប់ស្តីពីពាណិជ្ជកម្មរបស់វៀតណាម។ ព្រមទាំងលោកក៏បានលើកឡើងនូវគោលនយោបាយសមាហរណកម្មអន្តរជាតិ កិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលទាំងឡាយរបស់វៀតណាមក្នុងការកែទម្រង់ច្បាប់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកលើមូលដ្ឋាននៃការគោរពច្បាប់និងបទដ្ឋានអន្តរជាតិ។ ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មីរបស់ UNCITRAL វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ការងាររបស់ UNCITRAL ក្នុងអាណត្ដិនេះ។

ទន្ទឹមនឹងនោះ គណៈប្រតិភូវៀតណាមក៏បានលើកឡើងនូវតួនាទីរបស់ UNCITRAL និងរបៀវារៈរបស់ UNCITRAL ក្នុងពេលខាងមុខ រួមទាំងការបង្កើនចំនួនសមាជិក និងបញ្ហាកែទម្រង់យន្ដការនៃការដោះស្រាយការប្រកួតប្រជែងវិនិយោគទៀតផង៕

បកប្រែដោយ Pham Diep