សារមន្ទីហូជីមិញបានរួមសហការជាមួយសារៈមន្ទីរ Kaysone Phomvihane រៀបចំពិព័រណ៌ "លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និទស្នាលរបស់ប្រជាជនវៀតណាម"។ ពិព័រណ៌នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៩។

leftcenterrightdel
ពិព័រណ៌ "លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និទ្ធិស្នាលរបស់ប្រជាជនវៀតណាម" (រូបថត៖ vnanet.vn) 

ពិព័រណ៌នេះបានតាំងបង្ហាញនូវរូបថតចំនួន១០០ សន្លឹក ឯកសារ និងវត្ថុតាង ដោយឧទ្ទេសនាមដល់មហាជនអំពីសញ្ញាសម្គាល់នៃចំណងមិត្តភាពដ៏ជ្រាលជ្រៅដែលលោកប្រធាន Souphanouvong បានបន្សល់ទុកនៅលើទឹកដីវៀតណាម។ តាមនោះបានបង្ហាញនូវចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ ពិព័រណ៌នេះមានផ្នែកចំនួន ៣ គឺការសិក្សារៀនសូត្រ និងធ្វើការងារនៅវៀតណាម  - ការចាប់ផ្តើមចំណងមិត្តភាពដ៏ស្មោះសរ  (១៩២០ - ១៩៤៥); និងប្រគៀកស្មាគ្នាដើម្បីបុព្វហេតុបដិវត្តន៍វៀតណាម-ឡាវ - រឹតបន្តឹងចំណងមិត្តភាព(១៩៤៥ - ១៩៩៥); និងចំណងមិត្តភាពពិសេសវៀតណាម - ឡាវ ស្រស់បំព្រងជានិច្ច៕

តាម vovworld.vn