leftcenterrightdel
ពិធីកាត់ខ្សែបូរបើកពិព័រណ៌
leftcenterrightdel
ប្រតិភូទស្សនាការតាំងពិព័រណ៌

 

ការតាំងពិព័រណ៍នេះបានតាំងបង្ហាញតាមប្រធានបទដូចជា គ្រោះមហន្តរាយនៃជាតិគីមីពុលឌីអូស៊ីន - ការឈឺចាប់ដោយសារជាតិគីមីពុលឌីអូស៊ីន វៀតណាដោះស្រាយផលវិបាកដោយសារជាតិគីមីពុលឌីអូស៊ីន សកម្មភាពរបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលឌីអូស៊ីនវៀតណាមនិងដំណើរការស្វែងរកយុត្ដិធម៌ ជនរងគ្រោះដោយជាតិគីមីពុលឌីអូស៊ីនយកឈ្នះលើការលំបាក។ ការតាំងពិព័រណ៌នេះ ក៏តាំងបង្ហាញរូបភាពនិងឯកសារចំនួនជាង ២៥០ បង្ហាញពីលក្ខណៈគ្រោះថ្នាក់និងការខូចខាតដោយសារជាតិគីមីពុលដែលកងទ័ពអាមេរិកប្រើប្រាស់កាលពីសម័យសង្គ្រាមនៅវៀតណាមនិយាយរួម និងតំបន់ Tay Nguyen និងខេត្ដ Gia Lai និយាយដោយឡែក។

leftcenterrightdel
ប្រគល់អំណោយដល់ជនរងគ្រោះដោយសារជាតិគីមីពុលឌីអូស៊ីន

 

ជាមួយគ្នានោះដែរពិព័រណ៍ក៏តាំងបង្ហាញរូបភាពរបស់កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai និងអង្គទ័ព​​លេខ៣ ដែលបានដោះស្រាយផលវិបាកនិងកម្ចាត់ជាតិគីមីពុលឌីអូស៊ីននៅតំបន់ Tay Nguyen ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី ២០ ខែសីហា៕

បកប្រែដោយ Pham Diep