leftcenterrightdel
ភាពស្រស់ស្អាតនៃផ្កានៅ​ទីក្រុង Da Lat

ក្រោមប្រធានបទ “ទីក្រុង Da Lat និងផ្កា”  Festival ផ្កានៅ​ទីក្រុង​ Da Lat លើកទី ៨ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែធ្នូ ក្នុងគោលបំណងចង់ផ្សព្វផ្សាយនូវ​ភាពស្រស់ស្អាតនៃផ្កានៅ​ទីក្រុង​ Da Lat សក្តានុពលទេសចរណ៍នៃខេត្ត Lam Dong និងកសិផលពិសេសក្នុងតំបន់ ព្រមទាំងជំរុញសកម្មភាពទេសចរណ៍ ជំរុញការវិនិយោគ ថែរក្សា និងពង្រីកបេតិកភណ្ឌវប្បធម៌។ Festival ផ្កា Da Lat លើកទី ៨ រួមមានសកម្មភាពជាច្រើនដូចជា ការតាំងបង្ហាញផ្កាពិសេសរបស់ទីក្រុង Da Lat ការលើកតម្កើងបេតិកភណ្ឌស្ថាបត្យកម្មនៃទីក្រុង Da Lat ការសម្តែងម៉ូតសំលៀកបំពាក់សូត្រ Bao Loc ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ វៀតណាម-កូរ៉េខាងត្បូងជាដើម៕

បកប្រែដោយ Huyen Trang