leftcenterrightdel
លោកវរសេនីយ៍ឯក Phung Kim Lan អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនបានប្រគល់អំណោយជូនគ្រួសារលោកស្រី Quach Thi Niem

 

លោកស្រី Quach Thi Niem ជាកូនប្រសារបស់យុទ្ធជនពលីជីវិតលោក Bui Van Doi ដែលពលីកាលពីសម័យសង្គ្រាមប្រឆាំង​នឹងអាមេរិក

គួររំលឹកថា នៅក្នុងការប្រណាំងកង់ "ឆ្ពោះទៅទីក្រុង Dien Bien Phu - 2019 ពានរង្វាន់កាសែតកងទ័ពប្រជាជនកន្លងទៅ សម្ព័ន្ធក្រុមហ៊ុន  Vingroup បានផ្ដល់ទឹកប្រាក់ចំនួន ៧០ លានដុងដើម្បីសាងសង់ផ្ទះមេត្ដាធម៌ជូនគ្រួសារលោកស្រី Quach Thi Niem។ អាធ្ញាធរមូលដ្ឋាន និងបញ្ជាការដ្ឋានយោធាស្រុក Lac Son និងប្រជាពលរដ្ឋនៅមូលដ្ឋានបានចូលរួមសាងសង់ផ្ទះមេត្ដាធម៌នេះ ដោយក្នុងទឹកប្រាក់សរុប ១៣០ លានដុង។

ក្នុងឱកាសនេះដែរ ធនាគារពាណិជ្ជកម្មវិនិយោគនិងអភិវឌ្ឍវៀតណាមក៏បានផ្ដល់អំណោយចំនួន ៥០ កញ្ចប់ជូនគ្រួសារទទួលរបបគោលនយោបាយឧបត្ថម្ភចំនួន ៥០ គ្រួសារដែលមានជីវភាពរស់នៅលំបាកនៅឃុំ  Huong Nhuong  ស្រុក Lac Son ខេត្ដ Hoa Binh​ ដែរ៕

បកប្រែដោយ Pham Diep