leftcenterrightdel
មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព (រូបថត៖ vnanet.vn)

មិត្តវ័យក្មេងរាប់ពាន់នាក់រួមជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្ងើចសរសើរការរួមចំណែកយ៉ាងសកម្ម របស់សមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមគ្រប់ជាន់ថ្នាក់ចូលក្នុងកិច្ចការពារថៃទាំ និងលើកកំពស់សុខភាពរបស់ប្រជាជនអស់រយៈពេល ១០ ឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះ លោក Truong Hoa Binh ក៏បានស្នើឲ្យសមាគមន៍បន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការងារឃោសនាអប់រំ លើកកំពស់ការយោគយល់គ្នារបស់ប្រជាជន អំពីកត្តានិងគ្រោះអាសន្ន និងសារៈសំខាន់របស់ការរកឃើញឆាប់ៗជំងឺ ចលនាប្រជាជនធ្វើការវឹកហាត់លើកកំពស់កាយសម្បាយជាប្រចាំ ព្រមទាំងពិគ្រោះយោគបល់ជាមួយបក្ស រដ្ឋាភិបាលនិងក្រសួងសុខាភិបាលអំពីគោលនយោបាយការពារសុខភាពប្រជាជន សហការជាមួយបណ្ដាក្រសួងផ្នែកក្នុងការអនុវត្តចលកាស្ម័គ្រចិត្តដើម្បីសុខភាព សហគមន៍ទៀតផង៕

តាម vovworld