ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា  លោក Soe Win ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងធនាគាររវាងវៀតណាម និងមីយ៉ាន់ម៉ាក្នុងរយៈពេលកន្លងមក ដែលសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន។ ភាគីទាំងពីរសំដែងការពេញចិត្តចំពោះការដែលវៀតណាមក្លាយជាអ្នកវិនិយោគទុនបរទេសធំទី៧ នៅប្រទេសមីយ៉ាន់ម៉ា។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការ និងហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា  លោក Soe Win (រូបថត៖ baochinhphu.vn)

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបានយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់រាល់សហគ្រាសរបស់វៀតណាម ក្នុងការធ្វើអាជីវកម្ម និងវិនិយោគនៅមីយ៉ាន់ម៉ាក្នុងរយៈពេលកន្លងមក។ លោកក៏បានស្នើឲ្យលោករដ្ឋមន្ត្រី Soe Win បន្តបង្កលក្ខណៈងាយស្រួលដល់រាល់សកម្មភាពអាជីវកម្មវៀតណាមបន្ថែមទៀតផង។

រីឯលោករដ្ឋមន្ត្រី Soe Win បានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងខំប្រឹងប្រែងសម្រួលនីតិវិធី ដើម្បីបង្កើតបរិយាកាសវិនិយោគទុនបើកទូលាយសម្រាប់អាជីវកម្មបរទេសដែលមានរួមទាំងប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang