មានប្រសាសន៍នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលយកចិត្តទុកដាក់និងជួយសម្រួលជាប្រចាំចំពោះការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចឯកជន។ ភារកិច្ចសំខាន់មួយរបស់រដ្ឋាភិបាលនោះគឺជំរុញការរីកចម្រើននៃសហគ្រាសគ្រប់ប្រភេទ ដែលក្នុងនោះមានសហគ្រាសឯកជនផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃសមាគមសហគ្រាសឯកជនវៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រាសឯកជនគប្បីមានយុទ្ធសាស្ត្រធ្វើពាណិជ្ជកម្មល្អដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ព្រមទាំងមានការយកចិត្តទុកដាក់ដល់សង្គម ការអភិវឌ្ឍពណ៌បៃតងប្រកបដោយនិរន្តរភាព ការពារបរិស្ថាន គោរពច្បាប់ និងកិច្ចសន្យាអន្តរជាតិ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យសហគ្រាសឯកជនត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រមទាំងនិយាយទេ ជាមួយអំពើពុករលួយ និងអវិជ្ជមានផងដែរ៕

បកប្រែដោយ Huyen Trang