leftcenterrightdel
ទិវាយូហ្គាដែលបានប្រារព្ធនៅខេត្ត Tien Giang (រូបថត៖ vnanet.vn)

នៅឯសន្និសីទសារព័ត៌មាន ស្តីពីទិវាយូហ្គាអន្តរជាតិលើកទី៥ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងហាណូយ លោក Rajesh Uike ឯកអគ្គរដ្ឋទូតរងនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា ពិធីបើកនឹងចាប់ផ្តើមពីម៉ោង ១៧ និង ៣០ នាទី ដែលអូសបន្លាយក្នុងរយៈពេលមួយម៉ោង។  លើសពីនេះទៅទៀត ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញនឹងប្រារព្ធពិធីអបអរសាទរទិវាយូហ្គាអន្តរជាតិលើកទី៥ នៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។ យោងតាមលោក Rajesh Uike ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្សព្វផ្សាយយូហ្គាដល់ប្រជាជនវៀតណាមបានរួមចំណែកក្នុងការបំប៉ន់សុខភាព ក៏ដូចជាការរួមចំណែកដល់ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn