leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបលោក Lance Y.Gokongwei អគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួប លោក Lance Y. Gokongwei មានបំណងចង់វិនិយោគនិងអភិវឌ្ឍវិស័យតែរបស់វៀតណាម។ លោកក៏បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនមានកម្មវិធីកែច្នៃប្លាស្ទិចឡើងវិញ និងសហការជាមួយសហគ្រាសផ្សេងទៀតក្នុងការទប់ស្កាត់នឹងកាកសំណល់​ប្លាស្ទិចនិងចូលរួមកម្មវិធីឧស្សាហកម្ម 4.0។

នាយករដ្ឋមន្ដ្រីវៀតណាម លោក Nguyen Xuan Phuc យល់ព្រមជាមួយការលើកឡើងរបស់លោក Lance Y.Gokongwei  ព្រមទាំងលោកបានឲ្យដឹងថា វៀតណាមមានសក្តានុពលជាច្រើនលើវិស័យកែច្នៃនិងនាំចេញ ហើយលើកទឹកចិត្ដសហគ្រាសក្នុងការកែច្នៃផលិតផលនិងបង្កើនតម្លៃសម្រាប់ការនាំចេញ។

លោកនាយករដ្ឋមន្ត្រីបានរំពឹងថា សម្ព័ន្ធក្រុមហ៊ុនបន្ដសិក្សាស្រាវជ្រាវ និងអភិវឌ្ឍផលិតផលដ៏ទៃទៀតរបស់វៀតណាមសម្រាប់ការនាំចេញ​។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសធ្វើអាជីវកម្ម ប្រកបដោយជោគជ័យនៅ​វៀត​ណាម​ ព្រមទាំងសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននេះនឹងចូលរួមយ៉ាងសកម្មជាមួយវៀតណាមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច៕

បកប្រែដោយ Pham Diep