leftcenterrightdel
ការសម្ដែងមួយក្នុងកម្មវិធី (រូបថត៖ vnanet.vn)

អញ្ជើញចូលរួមកម្មវិធីមានវត្តមានរបស់សមាជិកការិយាល័យនយោបាយមួយចំនួន និងតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម។ កម្មវិធីសិល្បៈមានការសម្ដែងពិសេសជាច្រើនអំពីលោកអ៊ំហូ សេចក្តីស្រឡាញ់របស់លោកអ៊ំហូចំពោះមាតុភូមិ ក៏ដូចជាមនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះលោកអ៊ំហូដែរ។

*នាថ្ងៃទី១៩ ឧសភា នៅទីក្រុងហាណូយ គណៈឃោសនាអប់រំមជ្ឈិម សម្ព័ន្ធយុវជនមជ្ឈិម និងបណ្ឌិតសភានយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “បំប៉នឲ្យជំនាន់បដិវត្តន៍ក្រោយតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ”។ សិក្ខាសាលាបានធ្វើឲ្យច្បាស់នូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពីការបំប៉នឲ្យជំនាន់បដិវត្តន៍ក្រោយ និងស្វែងរកវិធានការសម្រាប់ការបំប៉នឲ្យជំនាន់ក្រោយ។

*នាថ្ងៃទី១៩ ឧសភា ថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញបានទៅដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ និងនៅស្ដូបរូបសំណាកលោកប្រធានហូជីមិញស្ថិតនៅខ័ណ្ឌទី១ ទីក្រុងហូជីមិញ។

*នាថ្ងៃទី១៩ ឧសភា គណៈកម្មការគ្រប់គ្រងវិមានតម្កល់សពលោកប្រធានហូជីមិញបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០,៧៨៨ នាក់។ គណៈកម្មការគ្រប់គ្រងវិមានតម្កល់សពបានសហការជាមួយកម្លាំងនៃមជ្ឈមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ Ba Dinh និងទីក្រុងហាណូយដើម្បីរៀបចំការទទួលស្វាគមន៍ប្រជាជន និងភ្ញៀវទេសចរឲ្យបានម៉ត់ចត់ និងសុវត្ថិភាព។

*នាព្រឹកថ្ងៃទី១៩ ឧសភា សម្ព័ន្ធយុវជនខេត្ត Gia Lai បានរៀបចំកិច្ចប្រជុំបូកសរុបជាបឋមស្ដីពីការអនុវត្តសារាចរលេខ៥ របស់ការិយាល័យនយោបាយនីតិកាលទី១២ ក្នុងរយៈពេល ៣ ឆ្នាំ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកការរៀនសូត្រ និងការធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញត្រូវបានខេត្ត Gia Lai អនុវត្តតាមរយៈចលនានានា ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន។

leftcenterrightdel
ពិព័រណ៌ក្រោមប្រធានបទ “លោក Nguyen Ai Quoc - លោកប្រធានហូជីមិញជាមួយសមាគមអ្នកស្នេហារជាតិវៀតណាមនៅប្រទេសបារាំង”ទាក់ទាញទស្សនកិជនជាច្រើន

*នាថ្ងៃទី១៩ ឧសភា នៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ សារមន្ទីរហូជីមិញ-សាខាទីក្រុងហូជីមិញបានរៀបចំពិព័រណ៌ក្រោមប្រធានបទ “លោក Nguyen Ai Quoc - លោកប្រធានហូជីមិញជាមួយសមាគមអ្នកស្នេហារជាតិវៀតណាមនៅប្រទេសបារាំង” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩-៥-១៨៩០/១៩-៥-២០១៩); រំលឹកខួបលើកទី១០៨ នៃថ្ងៃលោកអ៊ំហូធ្វើដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ (៥-៦-១៩១១/៥-៦-២០១៩); និងលើកទី១០០ នៃទិវាបង្កើតសមាគមអ្នកស្នេហារជាតិវៀតណាមនៅប្រទេសបារាំង (១៨-៦-១៩១៩/១៨-៦-២០១៩)។ ដោយមានឯកសារ និងរូបថតចំនួន១៥០ ពិព័រណ៌បានបង្ហាញអំពីសកម្មភាពរបស់លោក Nguyen Ai Quoc នៅប្រទេសបារាំង និងចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងបារាំង៕

បកប្រែដោយ Thanh Cong