leftcenterrightdel
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅទីក្រុង Mimasaka, Okayama នៃប្រទេសជប៉ុន

ពិធីនេះបានធ្វើឡើងនៅក្នុងបរិយាកាសដ៏មហោឡារិក។ តំណាងចូលរួមបានស្តាប់និងរំលឹកឡើងវិញនូវជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ រួមទាំងរាល់ការរួមចំណែករបស់លោកប្រធានហូជីមិញ ចំពោះសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក។

នៅព្រឹកថ្ងៃដដែល បុគ្គលិកនៃស្ថានទូតនិងស្ថាប័នតំណាងវៀតណាម សិស្សានុសិស្ស រួមទាំងបងប្អូនអាណិកជនវៀតណាមនៅអង់គ្លេស បានចូលរួមពិធីរំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅឯអាគា New Zealand លើវិថី Haymarket នៃទីក្រុងឡុងដ៍ផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Tran Ngoc An បានមានប្រសាសន៍ថា ក្នុងអំឡុងពេល ៣០ ឆ្នាំធ្វើដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិនោះ ថ្វីត្បិតតែលោកប្រធានហូជីមិញស្នាក់នៅអង់គ្លេសរយៈពេលខ្លីក៏ដោយ ប៉ុន្តែនៅអង់គ្លេសនេះតែម្តង យុវជន Nguyen Tat Thanh បានអាននូវស្នាដៃរបស់ Mark និង Engels ជាលើកដំបូង តាមនោះជួយឲ្យលោកកំណត់បាននូវសតិអារម្មណ៍នយោបាយ និងស្វែងរកបានដំណើរសង្រ្គោះជាតិ។

ស្ថានទូតវៀតណាមប្រចាំនៅបារាំង បានរៀបចំកម្មវិធីរំលឹកខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ តំណាងស្ថាប័នវៀតណាមនៅបារាំងនិងសហគមន៍ជនវៀតណាម បានគោរពអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងបារីសផងដែរ។

នាថ្ងៃទី ១៧ ខែឧសភា នៅឧទ្យានហូជីមិញ ខ័ណ្ឌ Cerro Navia រដ្ឋធានី Santiago de ឈីលី ស្ថានទូតវៀតណាមប្រចាំនៅឈីលីបានប្រារព្ធខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ចូលរួមក្នុងពិធីនេះ មានវត្តមានតំណាងស្ថាប័ននានាក្នុងតំបន់មិត្តភក្តិនៅ Santiago និងអ្នកតំណាងនៃអង្គការនយោបាយ សង្គម មិត្តភក្តិឈីលីនិងអាណិកជនវៀតណាមផងដែរ៕

តាម vovworld.vn