leftcenterrightdel
អ្នកតំណាងបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធី វីដេអូ និងអូឌីយ៉ូ

តម្រុយថ្មីមួយក្នុងដំណើរការអភិវឌ្ឍកាសែតកងទ័ពប្រជាជន

ថ្លែងមតិក្នុងពិធី ក្នុងនាមកម្មាភិបាល យុទ្ធជន អ្នកធ្វើកាសែតនៃកាសែតកងទ័ពប្រជាជនទាំងមូល លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនបានលើកឡើងថា៖ នៅថ្ងៃ១៩ ខែឧសភាជារៀងរាល់ឆ្នាំជាខួបកំណើតរបស់លោកប្រធានហូជីមិញ ហើយក៏ជាទិវាដែលកត់សម្គាល់នូវរាល់តម្រុយសំខាន់ៗក្នុងការអភិវឌ្ឍនៃកាសែតកងទ័ពប្រជាជនផងដែរ។ នៅថ្ងៃទី១៩ ឧសភា ឆ្នាំ១៩៦៥ កាសែតកងទ័ពប្រជាជនបានប្រកាសចេញផ្សាយកាសែតជាប្រចាំថ្ងៃជាលើកដំបូង។ ថ្ងៃនេះ គឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១២៩ នៃកំណើតលោកប្រធានហូជីមិញ កាសែតកងទ័ពបានអនុវត្តជាផ្លូវការនូវគំរូនៃភ្នាក់ងារសារព័ត៌មានបែបពហុព័ត៌មានតាមសេចក្តីសំរេចរបស់រដ្ឋមន្ត្រីការពារប្រទេស។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកត់សម្គាល់ពីការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃកាសែតកងទ័ពប្រជាជន។ ការក្លាយទៅជាភ្នាក់ងារពហុព័ត៌មានបាននាំមកនូវឱកាសដ៏ល្អ និងធំធេងសម្រាប់អ្នកកាសែតកងទ័ពប្រជាជនក្នុងការអនុវត្តភារកិច្ចឃោសនា ការផ្សព្វផ្សាយអំពីរូបភាពកាសែត អំពីរាល់សកម្មភាពមនុស្សធម៌ សង្គមកិច្ចប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព។

ប្រឈមមុខនឹងការទទួលខុសត្រូវ បេសកកម្ម និងឱកាសថ្មីដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត ការរំពឹងទុករបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងមិត្តអ្នកអានយ៉ាងច្រើនកុះករ កាសែតកងទ័ពប្រជាជននឹងបន្តសាមគ្គីគ្នា ពង្រីកប្រពៃណីនៃកាសែតដែល២លើកមានកិត្តិយសបានទទួលកិត្តិនាមជាកាសែតវីរៈ ព្រមទាំងប្តេជ្ញាចិត្តកសាងកាសែតកងទ័ពប្រជាជនឲ្យបានក្លាយទៅជាភ្នាក់ងារពហុព័ត៌មានដ៏មានកិត្យានុភាពនៃប្រព័ន្ធសារព័ត៌មានបដិវត្តន៍វៀតណាម។

គោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការឃោសនាដើម្បីកាសែតកងទ័ពប្រជាជនអាចរក្សាបានយ៉ាងរឹងមាំនូវតួនាទីជាកាសែតមួយក្នុងចំណោមកាសែតនយោបាយឈានមុខគេរបស់ប្រទេសជាតិ គឺជាមធ្យោបាយដ៏សំខាន់នៃការផ្សព្វផ្សាយ ការជូនដំណឹង និងជាអាវុធសតិអារម្មណ៍របស់បក្ស រដ្ឋ និងកងទ័ព។ ហើយក៏ជាស្ថាប័នបញ្ចេញមតិនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស - ជាសំឡេងនៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម។ ការអភិវឌ្ឍកាសែតកងទ័ពប្រជាជនតាមគំរូភ្នាក់ងារពហុព័ត៌មាន ទំនើបស្របទៅនឹងនិន្នាការនៃការអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយពិភពលោក។ ផ្តើមចេញពីនោះជួយលើកកម្ពស់ឧត្តមភាពនៃកាសែតកងទ័ពប្រជាជនក្នុងការផ្តល់នូវព័ត៌មានពិតជាផ្លូវការ និងមានលក្ខណៈតម្រង់ទិសចំពោះសាធារណៈមតិ។ គម្រោងនេះក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់គុណភាពអ្នកកាសែត ជាពិសេសសមត្ថភាពក្នុងការធ្វើកាសែតពហុព័ត៌មាន និងការលើកកំពស់សមត្ថភាពបច្ចេកទេសដើម្បីបំពេញតាមតម្រូវការនៃសារព័ត៌មានពហុព័ត៌មាន។

កិត្តិយសថ្មី ការទទួលខុសត្រូវថ្មី របស់អ្នកកាសែត កងទ័ពប្រជាជន

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Do Can អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអះអាងថា៖ ប៉ុន្មានឆ្នាំកន្លងមកក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស កាសែតកងទ័ពប្រជាជនតែងតែរក្សាបានយ៉ាងភ្ជាប់ភ្ជួននូវគោលនយោបាយ គោលការណ៍ គោលដៅ និងអនុវត្តបានល្អនូវមុខងារ ភារកិច្ចទាំងអស់ដែលត្រូវបានប្រគល់ដោយបក្ស រដ្ឋ និងកងទ័ព ហើយនិងទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអានទាំងក្នុងនិងក្រៅជួរកងទ័ពថែមទៀត។

លោកឧត្តមសេនីយ៍ទោ Do Can ក៏បានបញ្ជាក់ដែរថា ឈានចូលក្នុងដំណាក់កាលបដិវត្តន៍ថ្មី កាសែតកងទ័ពប្រជាជនបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីសំណាក់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងការវិនិយោគឲ្យកាសែតកងទ័ពប្រជាជនអភិវឌ្ឍទៅជាភ្នាក់ងារពហុព័ត៌មានមួយ។ ប្រការទាំងនេះពិតជាកិត្តិយស ជាមោទនភាពដ៏ធំធេង ហើយនេះក៏ជាភារកិច្ចដ៏សំខាន់នៃអ្នកធ្វើកាសែតនៃកាសែតកងទ័ពប្រជាជនផងដែរ។ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមមានការជឿជាក់យ៉ាងមោះមុតថា ជាមួយនឹងការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត កាសែតកងទ័ពប្រជាជននឹងបន្តពង្រីកនូវរាល់សមិទ្ធផលដែលសម្រេចបានដើម្បីសាកសមជាកាសែតនយោបាយមួយឈានមុខគេរបស់ប្រទេស និងកងទ័ពទាំងមូល៕

បកប្រែដោយ Minh Trung