leftcenterrightdel
ទិដ្ឋ​ភាព​នៃកិច្ចប្រជុំ

នៅឯសម័យបូកសរុបការងារ អង្គប្រជុំបានឯកភាពលើដំណោះស្រាយជាច្រើនដើម្បីបង្កើនការសម្របសម្រួលនៅក្នុង ASEM ។ ចំណុចសំខាន់គឺជម្រុញការរួមវិភាគទានរបស់ ASEM ចំពោះកិច្ចប្រឹងប្រែងជាសកលក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ការភ្ជាប់គំនិតផ្តួចផ្តើម គម្រោងនិងក្រុមសហប្រតិបត្តិការឯកទេស ASEM នានា ស្តីពីការពង្រឹងអំណាចរបស់ស្រ្តី ការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ព្រមទាំង ឯកភាពលើការយល់ដឹង និងការធ្វើសកម្មភាពដើម្បីធានាឱ្យការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពច្នៃប្រឌិត និងការគ្របដណ្តប់ ក្លាយទៅជាគោលដៅខ្ពស់បំផុតនៃកំណើន និងជាកម្លាំងចលករសម្រាប់វិបុលភាព។ សមាជិក ASEM ទាំងអស់ក៏បានឯកភាពថា នឹងបន្តជួយគាំទ្រសដល់សមាជិកដែលកំពុងអភិវឌ្ឍលើហិរញ្ញវត្ថុ បទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យាបៃតង៕

បកប្រែដោយ Duy Hoan