leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Nguyen Trung Thanh (រូបថត៖ vnanet.vn)

នាថ្ងៃទី១៥ ខែឧសភា នៅរដ្ឋធានី La Habana ប្រទេសគុយបា បានប្រព្រឹត្ត ទៅវេទិកាធុរកិច្ចគុយបា-វៀតណាមដោយមានការចូលរួមរបស់ធុរជនចំនួន១០០ នាក់នៃប្រទេសទាំងពីរ។ ថ្លែងនៅទីនេះ ប្រធានសភាពាណិជ្ជកម្មគុយបាលោក Orlando Hernandez បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានសក្ដានុភាពដ៏ធំធេង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើ វិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រ កសិកម្ម ស្បៀងអាហារ ទេសចរណ៍ សំណង់ ព័ត៌មានវិទ្យានិងទូរគមនាគមន៍។ លោកបានអះអាងថា គុយបាត្រៀមខ្លួនជាស្រេចស្វាគមន៍ និងជួយឧបត្ថម្ភសហគ្រាស និងវិនិយោគិនវៀតណាម ដើម្បីបន្តបើកទូលាយគម្រោងការណ៍ប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។

បន្ទាប់ពីកិច្ចសន្ទនា ធុរជននៃប្រទេសទាំងពីរបានចូលរួមជំនួបប្រាស្រ័យតុមូល ស្ដីពីវិស័យសហប្រតិបតិ្តការនានាដូចជាប្រេងឧស្ម័ន សេវាកម្មបរិស្ថាន សំណង់និងអចលនទ្រព្យ កសិកម្មនិងកែច្នៃចំណីអាហារ ជី និងថ្នាំឱសថ៕

តាម​ vovworld