ថ្លែងក្នុងកិច្ចប្រជុំ លោក Nguyen Quoc Cuong អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបញ្ជាក់ថា តំបន់និងប្រទេសទាំងឡាយកំពុងប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើន។ វេទិកា ASEM គឺជាវេទិកាអន្តរតំបន់ដ៏សំខាន់ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន៥៣  និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច និងផ្លាស់ថ្មីនៅសតវត្សទី២១។ វេទិកា ASEM មានសមត្ថភាពពេញលេញនិងការទទួលខុសត្រូវដើម្បីធ្វើឲ្យគោលដៅ "មិនទុកនរណាម្នាក់នៅពីក្រោយ" ក្លាយជាសកម្មភាពជាក់ស្តែង ។ វេទិកា ASEM  គួរតែផ្តោតលើការអភិវឌ្ឍដោយចីរភាព ច្នៃប្រឌិត និងគ្របដណ្តប់។ លោក Nguyen Quoc Cuong ក៏ស្នើរឲ្យ ASEM ផ្តោតលើរាល់គំនិតផ្ដួចផ្ដើម ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងឲ្យប្រជាជនផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកស្រី Monica Gheorghita រដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមអំពីការរៀបចំកិច្ចប្រជុំនេះរបស់វៀតណាមក្នុងបំណងពិភាក្សាអំពីការអភិវឌ្ឍគ្របដណ្តប់និងចីរភាព ជម្រុញការរួមវិភាគទានរបស់ ASEM ក្នុងការខិតខំប្រឹងប្រែងនៃសកលលោកលើវិស័យនេះ។

ក្នុងថ្ងៃទី១៦ និងថ្ងៃទី១៧ ឧសភា នឹងមានសម័យប្រជុំជាច្រើនដើម្បីពិភាក្សាពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ស្ដីពីការអភិវឌ្ឍគ្របដណ្តប់ ឆ្ពោះទៅការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសអេស្ប៉ាញ៕

បកប្រែដោយ Thuy Anh