ពិព័រណ៌បានឧទ្ទេសនាមឯកសារ និងវត្ថុតាងជិត១០០ អំពីទំនាក់ទំនងវប្បធម៌វៀតណាម-រុស្ស៊ីក្នុងរយៈពេលជាងពាក់កណ្តាលសតវត្ស។ ពិព័រណ៌គឺជាឱកាសសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងសាធារជនស្វែងយល់អំពីទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-សហភាពសូវៀតមុននេះ (រុស្ស៊ីនាសព្វថ្ងៃ) រួមវិភាគទានជួយជំនាន់វ័យក្មេងបន្តពង្រីកប្រពៃណីល្អប្រសើររវាងជនជាតិទាំងពីរ។

leftcenterrightdel
ទស្សនិកជនមកទស្សនាពិព័រណ៌ឯកសារប្រវត្តិសា្រស្តក្រោមប្រធានបទ “វៀតណាម-គោលដៅមួយ” (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះដែរ តំណាងទាំងឡាយរំពឹងថា ព្រឹត្តិការណ៍នឹងបង្កើតគម្រោងកិច្ចសហប្រតិបត្តិការថ្មីក្នុងបំណងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីល្អប្រសើររវាងស្ថាប័នតម្កល់ឯកសារនៃប្រទេសទាំងពីរ និងរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

ពិព័រណ៌នឹងបើកដល់ថ្ងៃទី១៤ ខែមិថុនា៕

បកប្រែដោយ Thuy Anh