leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថ្លែងក្នុង​ពិធី (រូប​ថត៖ baohanam.com.vn)

ថ្លែងមតិនៅឯពិធី  លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា មហាពិធីបុណ្យវិសាខបូជាគឺជាស្ពានតភ្ជាប់ចំណេះដឹង ក្តីស្រឡាញ់  និងគំនិតជឿនលឿន ដោយ​បានពូនជ្រំវប្បធម៌ និងសន្តិភាពសម្រាប់មនុស្សជាតិទាំងអស់។ យោងតាមលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ហានិភ័យនៃសង្គ្រាម ជម្លោះ វិបត្តិ អស្ថិរភាព និងគ្រោះមហន្តរាយធម្មជាតិបានបន្តកើតមានឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ មនុស្សរាប់លាននាក់នៅតែមិនបានរស់នៅដោយសុខសាន្ដ មិនមានជីវភាពរុងរឿង សប្បាយរីករាយពិតប្រាកដ​ទេ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអំពាវនាវដល់ពុទ្ធសាសនិក និងប្រជាជនដែលស្រឡាញ់សន្តិភាពនៅទូទាំងពិភពលោករួមគ្នារឹតចំណងមិត្តភាព កិច្ចសហប្រ​តិ​បត្តិ​ការ និងលើកកម្ពស់គុណតំលៃព្រះពុទ្ធសាសនាក្នុងជីវភាពរស់នៅប្រ​ចាំ​ថ្ងៃនេះ ​រួមគ្នាកសាង ពិភពលោកមួយប្រកបដោយសន្តិភាព រួមចំណែកក្នុ​ង​ការ​ដោះស្រាយបញ្ហាប្រឈមដ៏ធំទាំងឡាយដែលមនុស្សជាតិកំពុងប្រឈមមុខ  ហើយទប់ស្កាត់ កាត់បន្ថយវិវាទ វិសមភាព និងទប់​ទល់​ប្រ​ឆាំង​ភាពក្រីក្រ ការឈឺចាប់ ដើម្បី​នាំយកមនុស្សគ្រប់រូបទៅរកជីវិតសប្បាយរីករាយ និងសុភមង្គល។

leftcenterrightdel
 
leftcenterrightdel
ពិធីបុណ្យបណ្តែតកន្ទោងដើម្បីបួងសួងសូមឲ្យពិភពលោកទាំងមូលមានតែសេចក្តីសុខចម្រើន (រូប​ថត៖ baohanam.com.vn)

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏ចង់ឱ្យពុទ្ធសាសនិក និងប្រជាជនវៀតណាមទាំង​អស់​លើកកម្ពស់គុណតំលៃព្រះពុទ្ធសាសនា ពង្រីកខឿនវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ គោរពគោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីជំនឿសាសនា រួមចំណែកក្នុងការកសាងវៀតណាមមួយស្រស់ស្អាត សន្តិភាព និងស្ថិរភាព៕

បកប្រែដោយ Duy Hoan