ក្នុងអំឡុងទស្សនកិច្ចការងារលើកនេះ ដោយមានជំនួយហិរញ្ញប្បទានពីក្រសួងការបរទេសអាមេរិក គណៈប្រតិភូបានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិត និងគ្រូបង្រៀននៃមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត Hue នៅថ្ងៃទី ១៧ ខែមេសា។ ក្នុងជំនួបនោះ ក្រសួងការបរទេសអាមេរិកបានផ្តល់ជំនួយជាវចនានុក្រមវេជ្ជសាស្រ្តអង់គ្លេស - វៀតណាមចំនួន ៨០ ក្បាល ដល់និស្សិត មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត Hue។

leftcenterrightdel
គណៈប្រតិភូប្រគល់វចនានុក្រមវេជ្ជសាស្រ្តអង់គ្លេស - វៀតណាមដល់និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត Hue

សកម្មភាពទាំងនេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃគម្រោងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរបស់ក្រសួងការបរទេសអាមេរិកក្នុងគោលបំណងបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការសិក្សារៀនសូត្រ រួម​ទាំង​វិធីសាស្រ្តបង្រៀន និងសកម្មភាពជាក់ស្តែងនានា តាមរយៈដំណើរទៅពិនិត្យជម្ងឺដោយស្ម័គ្រចិត្ត រវាងគ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនានានៅភាគកណ្តាលវៀតណាម ជាមួយអង្គការមនុស្សធម៌នានាដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាលរបស់សហរដ្ឋអាមេរិក។ នេះគឺជាកាលានុវត្តភាពល្អសម្រាប់និស្សិតផ្នែកវេជ្ជសាស្ត្រនៅវៀតណាមលើកកម្ពស់ចំណេះដឹង និងរៀនសូត្រពីគ្រូពេទ្យអាមេរិក ព្រមទាំងជំរុញផ្លូវទូតប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Duy Hoan