leftcenterrightdel
បច្ចុប្បន្ននេះវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជាក្នុងចំណោម ១៤០ ប្រទេសនិងតំបន់ដែនដី (រូប​ថត៖ baohaiquan.vn)

 

យោងតាមអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្ដិការមិត្ដភាពរវាងវៀតណាម និងកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរមានការអភិឌ្ឍកាន់តែខ្លាំងក្លា។

រហូតមកទល់ពេលនេះវៀតណាមមានគម្រោងវិនិយោគចំនួន ១៩០ គម្រោង នៅក្នុងប្រទេសកម្ពុជាដោយមានទុនវិនិយោគសរុបបានចុះបញ្ជីចំនួន ២,៨៩ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនផ្តោតលើវិស័យកសិកម្ មនិងព្រៃឈើ។ គិតត្រឹមថ្ងៃទី២០ ខែមីនាឆ្នាំ២០១៩ ប្រទេសកម្ពុជាមានគម្រោងចំនួន ១៩ គម្រោង នៅក្នុងប្រទេសវៀតណាម ដោយមានទុនវិនិយោគសរុបចំនួន ៦២,៦៧ លានដុល្លារអាមេរិក ដោយជាប់លំដាប់ទី ៥៦ ក្នុងចំណោម ១៣១ ប្រទេស និងតំបន់ដែនដី និងជាប់ចំលំដាប់ទី ៨ ក្នុងចំណោមបណ្តាប្រទេសអាស៊ានវិនិយោគចូលមកវៀតណាមផងដែរ។

អគ្គនាយកដ្ឋានពន្ធដាររំពឹងថា កិច្ចព្រមព្រៀងពន្ធដារនេះនឹងរួមចំណែកក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងការ​វិនិយោគ​រវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Pham Diep