ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់បើកដំណើរការនូវជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់កោះ Bali នៅសព្វថ្ងៃនេះ។ ផ្លូវហោះហើរនេះនឹងឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់ប្រជាជន រួមចំណែកជម្រុញការធ្វើពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់។ 

leftcenterrightdel
រូបថតឧទាហរណ៍ (baotintuc.vn)

ក្រុមហ៊ុនមានជើងហោះហើរទៅវិញទៅមកសម្រាប់ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់កោះ Bali នៅថ្ងៃច័ន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងថ្ងៃអាទិត្យប្រចាំសប្តាហ៍ ចាប់តាំងថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៩។ ជើងហោះហើរចាកចេញពីទីក្រុងហូជីមិញនៅម៉ោង៨:៥នាទី និងមកដល់ Bali នៅម៉ោង ១៣:៥នាទី (ម៉ោងក្នុងស្រុក) និងការធ្វើជើងហោះហើរចាកចេញពីកោះ Bali នៅម៉ោង ១៤:៥ នាទី និងមកដល់ទីក្រុងហូជីមិញនៅម៉ោង ១៧:៥នាទី៕

បកប្រែដោយ Thuy Anh