leftcenterrightdel
សហគ្រាសចំនួន ៥០០ ចូលរួមតាំងពិព័រណ៌អន្តរជាតិ (រូបថត៖ kinhtedothi.vn)

 

នេះគឺជាព្រឹត្ដិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។ ពិព័រណ៌នេះមានស្តង់ទំនិញចំនួន ៦០០ស្តង់ នៃសហគ្រាសចំនួន ៥០០ មកពី ២៣ ប្រទេសនិងតំបន់ដែនដី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ VIETNAM EXPO បានក្លាយទៅជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃការជំរុញពាណិជ្ជកម្ម ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចជាច្រើនក៏ដូចជានាំមកនូវឱកាសដើម្បីជួយដល់សហគ្រាសវៀតណាមក្នុងការតភ្ជាប់ជំរុញការនាំចេញ បើកទីផ្សារក្នុងស្រុក រួមចំណែកអនុវត្ដការសន្យារបស់រដ្ឋាភិបាលស្តីពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្ដរជាតិ។ ពិព័រណ៌ VIETNAM EXPO 2019 នឹងធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមេសា៕

បកប្រែដោយ Pham Diep