លោក Ha Quoc Tri សម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក ឈាង ឡាក់ និងគណៈប្រតិភូមកសួរសុខទុក្ខ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិវៀតណាម ព្រមទាំងចែករំលែកនូវលទ្ធផលលេចធ្លោមួយចំនួនផ្នែកសេដ្ឋកិច្ចសង្គមខេត្ត Khanh Hoa។ ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងខេត្ត Khanh Hoa និងខេត្តស្ទឹងត្រែង ក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច។

leftcenterrightdel
លោក Ha Quoc Tri ជូនរូបភាពអំពីទេសភាពទីក្រុង Nha Trang ដល់លោក ឈាង ឡាក់ (រូបថត៖ baokhanhhoa.vn)

នាពេលខាងមុខ ខេត្តទាំងពីរគប្បីបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសកិច្ចសហប្រតិបត្តិការ និងសកម្មភាពជំនួបប្រាស្រ័យរវាងយុវជននៃខេត្តទាំងពីរ។ ក្នុងឱកាសឆ្នាំថ្មី លោក Ha Quoc Tri បានជូនពរ ចំណងមិត្តភាព និងសាមគ្គីភាពរវាងខេត្ត Khanh Hoa និងខេត្តស្ទឹងត្រែង កាន់តែរឹងមាំ និងនាំមកនូវលទ្ធផលជាក់ស្តែងដើម្បីផលប្រយោជន៍របស់ប្រជាជននៃខេត្តទាំងពីរ។

លោក ឈាង ឡាក់ អបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមរបស់ខេត្ត Khanh Hoa។ នាពេលខាងមុខ លោកសង្ឃឹមថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងកាន់តែរឹតបន្តឹង និងទូលំទូលាយ ដើម្បីការអភិវឌ្ឍនៃខេត្តទាំងពីរ។ លោក ឈាង ឡាក់ ក៏បានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរ និងប្រជាជនខេត្ត Khanh Hoa ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

បកប្រែដោយ Thuy Anh