leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquankhu7.vn)

លោកនាយរងសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងតែងតែពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរឹងមាំ។ ក្នុងឱកាសនេះ តាងនាមបញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ លោកបានជូនពរដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ និងកងកម្លាំងប្រដាប់អាវុធ នៃយោធភូមិភាគទី៧ ឲ្យបំពេញល្អនូវគ្រប់ភារកិច្ច ដែលកងទ័ព និងប្រជាជនប្រគល់ជូន។

leftcenterrightdel
លោកនាយរងសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ អបអរសាទរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖ baoquankhu7.vn)

លោកឧត្ដមសេនីយ៍ត្រី Nguyen Van Hoang តាងនាមបញ្ជាការដ្ឋានយោធភូមិភាគទី៧ សម្ដែងនូវអំណរគុណចំពោះមនោសញ្ចេតនា ដែលបញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ប្រគល់ជូនកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៧។ លោកឧត្ដមសេនីយ៍ត្រី Nguyen Van Hoang សង្កត់ធ្ងន់ថា យោធភូមិភាគទី៧ តែងតែគោរពមនោសញ្ចេតនាពិសេសដែលប្រទេស និងកងទ័ពទាំងពីរជូនចំពោះគ្នា ហើយជូនពរដល់មន្រ្តី និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យក្នុងការបំពេញគ្រប់ភារកិច្ច៕

បកប្រែដោយ Thuy Anh