អ្នកយកព័ត៌មាន៖ នៅឆ្នាំ ២០២២ នៅពេលដែលវៀតណាម និងកម្ពុជាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២) តើលោកឯកអគ្គរាជទូតវាយតម្លៃពីសារៈសំខាន់នៃព្រឹត្តិការណ៍ដ៏សំខាន់នេះក្នុងដំណើរមិត្តភាពរវាងប្រទេសទាំងពីរយ៉ាងដូចម្តេច?

លោកឯកអគ្គរាជទូត ចាយ ណាវុធ៖ មួយរយៈពេលកន្លងមកនេះ ប្រទេសយើងទាំងពីរបានសហការគ្នា ចែករំលែកភាពសប្បាយរីករាយក្តីសុខទុក្ខ ចែករំលែកដើម្បីបុព្វហេតុប្រជាជនទាំងពីរ។ លោកប្រធានហូជីមិញ និងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ គឺជាអ្នកដែលបានចាក់គ្រឹះ និងបានរួមចំណែកយ៉ាងធំធេងក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លងកាត់ការឡើងចុះក្នុងរយៈពេល ៥៥  ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយម - សត្រូវរួមនៅក្នុងដំណើរការនៃការរំដោះជាតិ នៅក្នុងប្រទេសនីមួយៗ។

ក្នុងពិធីអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ / ២០ មិថុនា ២០២២) នាពេលកន្លងមក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីដោយសង្កត់ធ្ងន់លើការជួយគ្នាទៅវិញទៅមកនេះ។ ក្នុងអំឡុងពេលរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជាមិនអាចបំភ្លេចជំនួយពីវៀតណាមបានទេ។

ប្រទេសកម្ពុជាត្រូវបានរស់ឡើងវិញដោយមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ក្រោយរំដោះកម្ពុជារួច  វៀតណាមបានបញ្ជូនអ្នកជំនាញការមកជួយកម្ពុជាកសាង និងអភិវឌ្ឍប្រទេសឡើងវិញ។

ខ្ញុំគិតថា កត្តាដែលជួយវៀតណាម និងកម្ពុជាជំនះឧបសគ្គជាច្រើន ដើម្បីកសាងទំនាក់ទំនងជិតស្និទ្ធដូចសព្វថ្ងៃនេះ គឺនៅគ្រប់សម័យកាល យើងតែងតែកាន់ដៃគ្នា និងរួបរួមដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។ ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម យល់ច្បាស់អំពីកត្តានេះ ដោយសារការឃោសនា និងការអប់រំយ៉ាងទូលំទូលាយលើគោលនយោបាយសហប្រតិបត្តិការមិត្តភាពរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ក្រៅពីនេះ យើងមានទំនៀមទម្លាប់ជួយគ្នាទៅវិញទៅមកដែលត្រូវបានចារក្នុងចិត្តប្រជាជនទាំងពីរ។ ហើយជំនាន់ក្រោយៗក៏បន្តទទួលមរតក និងសិក្សាពីទំនៀមទម្លាប់ពីបុព្វបុរសរបស់ខ្លួន។

ទន្ទឹមនឹងនោះ គឺជាការរួមចំណែកនៃសកម្មភាពទំនាក់ទំនង ដើម្បីប្រជាជននៃប្រទេសទាំងពីរយល់ច្បាស់ពីវប្បធម៌ ប្រទេស និងប្រជាជន ដែលជាហេតុជួយឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

leftcenterrightdel
 លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផ្តល់ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19

អ្នកយកព័ត៌មាន៖ ជាមួយនឹង ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងមូលដ្ឋានគ្រឹះដែលត្រូវបានកសាង និងពង្រឹងនាពេលកន្លងមក។  តើអ្វីជាគោលដៅថ្មីដែលទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា អាចបន្តឆ្ពោះទៅមុខ ជាពិសេសគឺនៅក្នុងបរិបទដែលប្រទេសទាំងពីរឈានចូលដំណើរការស្តារសេដ្ឋកិច្ចក្រោយការរាតត្បាតCovid-19?

លោកឯកអគ្គរាជទូត ចាយ ណាវុធ៖ គោលដៅរបស់យើងនាពេលខាងមុខ គឺបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទាំងវៀតណាម និងកម្ពុជា គឺជាសមាជិកអាស៊ាន។

ជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ គឺមានការចូលរួមចំណែកពីវៀតណាម ដោយផ្អែកលើស្មារតី "ជួយគ្នាទៅវិញទៅមក" របស់អាស៊ាន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី យើងនឹងបន្តអភិវឌ្ឍនូវរាល់វិស័យនៃកិច្ចសហប្រតិបត្តិការដែលត្រូវបានពន្យារពេលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារជំងឺរាតត្បាត Covid-19។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទើបតែបានព្រមព្រៀងគ្នាបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២២។

កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច កសិកម្ម សុខាភិបាល អប់រំ ...

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេស និងតំបន់ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP)។ នេះជួយឲ្យផលិតផលវៀតណាមឈានដល់ទីផ្សារធំៗ។ កម្ពុជាដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាមួយចំនួនអាចសហការជាមួយវៀតណាម ក្នុងការផ្គត់ផ្គង់ផលិតផលជាឧត្តមភាព របស់កម្ពុជាក្នុងវិស័យកសិកម្ម វាយនភ័ណ្ឌ។ល។

ក្រៅពីនេះ កម្ពុជាដែលមានមូលនិធិដីកសិកម្មសម្បូរបែប ត្រូវការជាបន្ទាន់នូវសហគ្រាសកសិកម្មបច្ចេកវិទ្យាខ្ពស់របស់វៀតណាម ដើម្បីសហការផលិត និងកែច្នៃផលិតផលកសិកម្មគុណភាពខ្ពស់។

គោលដៅមួយទៀតគឺយើងនឹងកសាងព្រំដែនវៀតណាម-កម្ពុជា ទៅជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ធានាឱ្យមានការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មទំនិញរបស់ប្រជាជនដែលរស់នៅតាមព្រំដែនទាំងពីរ។

ដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លែងនេះពីមុនធ្លាប់ជាសមរភូមិឥឡូវបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្លាយជាកន្លែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរចាប់ដៃ ញញឹម ផ្លាស់ប្តូរទំនិញឆ្ពោះទៅរក គោលដៅរួមនៃសាមគ្គីភាព និងការអភិវឌ្ឍ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរាជទូត។

បកប្រែដោយ Minh Trung