ថ្លែងក្នុងពិធីបើក លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានឲ្យដឹងថា ពិព័រណ៌ “កម្ពុជា-ព្រះរាជាណាចក្រវប្បធម៌” នឹងឧទ្ទេសនាមជូនមិត្តវៀតណាម និងអន្តរជាតិអំពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ តាមរយៈបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន និងទេសភាពរបស់ប្រទេសកម្ពុជា។ ការតាំងពិព័រណ៌បានបង្ហាញរូបភាពសិល្បៈជិត ៥០ ផ្ទាំង អំពីភាពសម្បូរបែបនៃវប្បធម៌កម្ពុជាជូនប្រជាជនវៀតណាម។ ការតាំងពិព័រណ៌នេះក៏បានបង្ហាញលក្ខណៈពិសេស ដែលធ្វើឲ្យប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របាំខ្មែរ ជាដើម ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ។ ទន្ទឹមនឹងនោះ ពិព័រណ៌នៅតាំងបង្ហាញវត្ថុតាងសិប្បកម្មខ្មែរមួយចំនួនផងដែរ។

leftcenterrightdel
ប្រតិភូមកទស្សនាពិព័រណ៌ (រូបថត៖ baovanhoa.vn)

លោក Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចែករំលែកថា ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការកាន់តែមានសារៈសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កម្មវិធីវប្បធម៌ និងសិល្បៈរវាងវៀតណាម និងកម្ពុជា រួមទាំងសប្តាហ៍វប្បធម៌បានក្លាយទៅជាសកម្មភាពប្រពៃណីរវាងប្រទេសទាំងពីរ ហើយចូលរួមចំណែករឹតបន្តឹងចំណងមិត្តភាព និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ”។

ការតាំងពិព័រណ៌ “កម្ពុជា-ព្រះរាជាណាចក្រវប្បធម៌” នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅសារមន្ទីរទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong