នេះជាសកម្មភាពក្នុងក្របខណ្ឌនៃកម្មវិធីភរិយារបស់រដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55) ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១ ដល់​ថ្ងៃ​ទី ៦ ខែសីហា។

leftcenterrightdel
ភរិយារដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Vu Thi Bich Ngoc (អាវក្រហម) ជូនអំណោយដល់នាយកសាលាបឋមសិក្សាមិត្តភាពខ្មែរវៀតណាម ខេត្តព្រៃវែង (រូបថត៖ vnanet.vn)

លោកស្រី Vu Thi Bich Ngoc បានសម្តែងនូវអារម្មណ៍រំភើបនៅពេលបានទៅទស្សនកិច្ចនៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាយកសាលា និងគ្រូបង្រៀនស្ម័គ្រចិត្ត ដោយ​ក្រៅពីការបង្រៀនសិស្ស ក៏ត្រូវចលនាឪពុកម្តាយរបស់សិស្ស​​ឲ្យ​បង្កើតលក្ខខណ្ឌអំណោយ​ផល​សម្រាប់សិស្ស​បានទៅសាលារៀនផងដែរ។ សិស្ស​ទាំងនេះ នាថ្ងៃអនាគត នឹងរួមចំណែកក្នុងការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនេះ លោកស្រី Vu Thi Bich Ngoc បានជូនសាលា និងសិស្ស​ នូវសម្ភារៈសិក្សា និងកង្ហារអគ្គិសនី ដែលមានតម្លៃ ៤០ លានដុង ពីមូលនិធិ “មហោស្រពម្ហូបអាហារអន្តរជាតិ” របស់ក្រសួងការបរទេសវៀតណាម និងអំណោយផ្ទាល់ខ្លួន ដើម្បីសាងសង់សាលា៕

បកប្រែដោយ Duy Hoan