កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី២១ នៃទិវាគ្រួសារវៀតណាម (ថ្ងៃទី២៨ មិថុនា ឆ្នាំ២០០១ - ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២) ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) និងខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២)។

leftcenterrightdel
ការសម្ដែងសិល្បៈក្នុងកម្មវិធី (រូបថត៖ vov.vn)

កម្មវិធីនេះមានការចូលរួមពីអគ្គកុងស៊ុលឡាវ និងកម្ពុជាប្រចាំទីក្រុងហូជីមិញ តំណាងសម្ព័ន្ធយុវជនទីក្រុង សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមនិស្សិតនៃប្រទេសទាំង៣ និងក្រុមគ្រួសារ ៣៤ គ្រួសារ។ នេះជាឱកាសសម្រាប់ក្រុមគ្រួសារមិត្តភាពបានជួបជុំប្រាស្រ័យ ចែករំលែក និងរីករាយជាមួយការសម្តែងសិល្បៈ និងតន្ត្រីប្រពៃណីនៃប្រទេសទាំង៣ ជាពិសេសចូលរួមក្នុងល្បែងប្រជាប្រិយ និងសកម្មភាពនានា។

លោកស្រី Tran Thi Tuu នៅខណ្ឌ Go Vap ដែលបានទទួលចិញ្ចឹមនិស្សិតឡាវពីរនាក់បានចែករំលែកថា កម្មវិធីមានអត្ថន័យសំខាន់ និងលក្ខណៈមនុស្សធម៌។ លោក​អ៊ំ ហូ ធ្លាប់លើកឡើងថា "វៀតណាម - ឡាវ - កម្ពុជា គឺជាបងប្អូនទាំង៣"។ ពេលទទួលចិញ្ចឹមកូន ២ នាក់ ខ្ញុំក៏បានបង្រៀនរបៀបធ្វើម្ហូបអាហារវៀតណាមដែលពួកគេចូលចិត្ត។ ពួកគេក៏បានបង្រៀនខ្ញុំរបៀបធ្វើម្ហូបឡាវឆ្ងាញ់ខ្លះដែរ។

និស្សិតកម្ពុជា Ath Sreyneang ក៏បានបង្ហាញនូវសេចក្តីសប្បាយរីករាយរបស់ខ្លួន ដែលក្លាយជាកូនធម៌របស់គ្រួសារវៀតណាម ហើយតែងតែទទួលបានការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ពីម្តាយចិញ្ចឹម៕

បកប្រែដោយ Thuy Anh