អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ និងតំណាងថ្នាក់ដឹកនាំខេត្ត Dong Nai។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំខេត្ត Dong Nai និងលោក សុខ ដារ៉េត ថតរូបជាអានុស្សាវរីយ៍ (រូបថត៖ sggp.org.vn)

តំណាងថ្នាក់ដឹកនាំខេត្ត Dong Nai បានឲ្យដឹងថា បច្ចុប្បន្ន ខេត្ត Dong Nai មានអាជីវកម្មចំនួន ៣ ដែលកំពុងវិនិយោគលើគម្រោងចំនួន ៥ នៅកម្ពុជា។ ចាប់ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន ខេត្ត Dong Nai បានផ្តល់អាហារូបករណ៍ពេញលេញជូននិស្សិតកម្ពុជា ៣៦ នាក់ ហើយនឹងបន្តផ្តល់អាហារូបករណ៍នាពេលខាងមុខនេះ។ ជារៀងរាល់ឆ្នាំ ខេត្ត Dong Nai រៀបចំពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់និស្សិតកម្ពុជា។ ទោះបីខេត្ត Dong Nai មិនមានព្រំដែនជាប់ជាមួយព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏អាជ្ញាធរ និងប្រជាជនខេត្ត Dong Nai នៅតែជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្ត Dong Nai និងមូលដ្ឋានកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ ក្នុងបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា សម្ដែងនូវក្តីសប្បាយរីករាយ ដោយឃើញថាថ្នាក់ដឹកនាំខេត្ត Dong Nai ក៏ដូចជាស្ថាប័ននានា បានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ លោក សុខ ដារ៉េត មានជំនឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាព រវាងភាគីទាំងពីរ នឹងរួមចំណែកអប់រំឲ្យជំនាន់ក្រោយៗនៃប្រទេសទាំងពីរ អំពីចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមទិសស្លោក៖ អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអ្វែង៕

បកប្រែដោយ Thuy Anh