ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ឧសភា ភាគីទាំងពីរបានសហការពិនិត្យសុខភាព  ចែកថ្នាំដោយឥតគិតថ្លៃ ផ្តល់យោបល់អំពីការថែទាំសុខភាព និងជូនអំណោយដល់ប្រជាជនជាង ២,៧០០ នាក់ នៅស្រុក Loc Ninh (ខេត្ត Binh Phuoc) និងខេត្តត្បូងឃ្មុំ។ 

leftcenterrightdel
ពិនិត្យធ្មេញឲ្យប្រជាពលរដ្ឋកម្ពុជា
leftcenterrightdel
ប្រតិភូថតរូបក្នុងពិធីបិទកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជននៅជាប់ព្រំដែននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា

សកម្មភាពដ៏មានអត្ថន័យនេះបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីក ពូនជ្រំសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ កម្មាភិបាលនិងគ្រូពេទ្យនៃមន្ត្រីពេទ្យយោធា បានសម្របសម្រួលជាមួយអាជ្ញាធរ ស្ថាប័នមានសមត្ថកិចុ្ច ឃោសនាផ្សព្វផ្សាយជូនប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរអំពីគោលបំណង ខ្លឹមសារ និងអត្ថន័យនៃពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកដំបូង ឆ្នាំ​២០២២ តាមប្រពៃណី សាមគ្គីភាព និងមិត្តភាពពិសេសរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ពូនជ្រំសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើននិងប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh