ជួបពិភាក្សជាមួយយើងខ្ញុំ ប្រជាជនជាច្រើនដែលបានមកពិនិត្យសុខភាព ត្រូវបានផ្តល់ថ្នាំ និងប្រឹក្សាយោបល់អំពីការការពារ និងគ្រប់គ្រងជំងឺ បានសម្តែងនូវក្តីស្រលាញ់ និងការដឹងគុណចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យនៃកងទ័ពប្រជាជនវៀតណាម។ ក្រោយពេលពិនិត្យរួច ប្រជាពលរដ្ឋទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់អំពីរបៀបលេបថ្នាំ រក្សាអនាម័យ ការហូបចុក និងវិធានការបង្ការជំងឺ។ អ្នកជំងឺដែលមានអាការធ្ងន់ធ្ងរជាងនេះ ត្រូវបានណែនាំឱ្យទៅមន្ទីរពេទ្យសមស្របដើម្បីពិនិត្យ និងព្យាបាល។

leftcenterrightdel
វេជ្ជបណ្ឌិត​នៃ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​សម្របសម្រួល​អ៊ុលត្រាសោន និង​ពិនិត្យ​សុខភាព​ជូន​ពលរដ្ឋ​កម្ពុជា

លោកវរសេនីយ៍ឯក Nguyen Van Giang អនុប្រធាននាយកដ្ឋានពេទ្យយោធាបានមានប្រសាសន៍ថា៖ ក្នុងអំឡុងពេលពិនិត្យ និងផ្គត់ផ្គង់ថ្នាំដោយឥតគិតថ្លៃនេះ នាយកដ្ឋានពេទ្យយោធាបានសម្របសម្រួលជាមួយអង្គភាពផ្សេងៗ ដើម្បីដាក់ពង្រាយម៉ាស៊ីន និងបរិក្ខារពេទ្យទំនើបៗជាច្រើនដូចជា៖ ការធ្វើតេស្ត Covid-19 ផ្នែកផ្ទៃក្នុង, វះកាត់, ពិនិត្យកុមារ, កាំរស្មីអ៊ិច, អ៊ុលត្រាសោន, អេឡិចត្រូតបេះដូង...

ក្រុមការងារបានពិនិត្យ និងផ្តល់យោបល់សុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ យ៉ាងយកចិត្តទុកដាក់ និងផ្តល់អំណោយដល់ប្រជាជនកម្ពុជាជាច្រើននាក់។ នេះជាសកម្មភាពជាក់ស្តែងមួយឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីមួយឆ្នាំ២០២២ រួមចំណែកលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានសម្តែងថា៖ អាជ្ញាធរ និងប្រជាជនស្រុកមេមត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្រលាញ់ និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម។ សកម្មភាពចុះពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយនៅ ស្រុកមេមត់ របស់នាយកដ្ឋានពេទ្យយោធាវៀតណាមបានបន្សល់ទុកនូវក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏ល្អប្រសើរ ក្នុងបេះដូងប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី សេង ឈុន នាយរងមន្ទីរពេទ្យយោធា ១៧៩ នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា៖ ក្រៅពីការថែរក្សាសុខភាពប្រជាពលរដ្ឋ ការពិនិត្យសុខភាពនេះក៏ជាឱកាសមួយសម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅតាមមន្ទីរពេទ្យមួយចំនួននៃកងយោធពលខេមរភូមិន្ទ ផ្លាស់ប្តូរ ចែករំលែក រៀនបទពិសោធន៍ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ជាពិសេសក្នុងវិស័យសង្គ្រោះបន្ទាន់ បេះដូង សួត ...

គ្រប់តុពិនិត្យសុខភាពសុទ្ធតែត្រូវបានរៀបចំអង្គុយឆ្លាស់គ្នាដោយវេជ្ជបណ្ឌិតមកពីកងទ័ពប្រជាជនវៀតណាម និងវេជ្ជបណ្ឌិតមកពីកងយោធពលខេមរភូមិន្ទ។ ក្នុងអំឡុងពេលពិនិត្យសុខភាព គ្រូពេទ្យបានផ្លាស់ប្តូរ និងចែករំលែកជំនាញរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត រោ ថា មន្ទីរពេទ្យយោធា ១៧៩ នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា “ធ្វើការជាមួយវេជ្ជបណ្ឌិតយោធាវៀតណាម យើងបានរៀនបទពិសោធន៍ជាច្រើន បច្ចេកទេសនៃការប្រើប្រាស់ម៉ាស៊ីនអ៊ុលត្រាសោន និងឧបករណ៍ពេទ្យទំនើបៗ”។  លោកវេជ្ជបណ្ឌិត ធំ រតនា មន្ទីរពេទ្យយោធា ១៧៩ មានប្រសាសន៍ថា៖ “គ្រូពេទ្យយោធាវៀតណាម ធ្វើការយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន សប្បាយរីករាយ និងរួសរាយរាក់ទាក់ ដូច្នេះប្រជាជនកម្ពុជាមានអារម្មណ៍ស្និទ្ធស្នាល និងស្រលាញ់គ្នា៕

បកប្រែដោយ Minh Trung