ជាច្រើនសតវត្សហើយនោះ ទន្លេនេះគឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរវាងប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។ ចាប់តាំងពីចុងឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ពន្លឺនៃចំណងមិត្តភាពរវាងកងទ័ពការពារព្រំដែនវៀតណាម និងនគរបាលកម្ពុជា តែងតែភ្លឺស្វាងយ៉ាងត្រចះត្រចង់។

ចរន្តអគ្គិសនី បំបែកជាពីរ

នោះហើយជាពន្លឺដែលត្រូវបានបំភ្លឺចេញពីចរន្តដែលបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានរួមជាមួយអគ្គិសនីខេត្ត បោះបង្គោល និងទាញខ្សែឆ្លងកាត់ទន្លេ និងព្រៃឈើ ដើម្បីដំឡើងឱ្យប៉ុស្តិ៍នគរបាលការពារព្រំដែនចំនួន៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជា។

ដោយមានព្រំដែនប្រវែង ៧៣ គីឡូម៉ែត្រជាប់នឹងខេត្ត Dak Lak ខេត្តមណ្ឌលគិរីជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ អគ្គិសនីមិនទាន់ត្រូវបានទាញដល់ប៉ុស្តិ៍ការពារព្រំដែនទាំងនេះទេ បានជាធ្វើឱ្យជីវភាពនៃមន្រ្តីនគរបាល និងកម្លាំងការពារព្រំដែននៅទីនេះជួបការលំបាកមិនតិចឡើយ។ ដោយយល់ពីការលំបាករបស់ភាគីមិត្តបានជាគម្រោងតខ្សែអគ្គិសនីមិត្តភាពនេះត្រូវបានអនុវត្តយ៉ាងលឿនក្នុងរយៈពេល ៣ ខែ (ពីខែកញ្ញា ដល់ខែធ្នូ ២០១៦) ដោយមានប្រវែង ៣.៣ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៤.៧ ពាន់លានដុង។ ថ្ងៃសម្ពោធ និងដាក់ឱ្យប្រើប្រាស់នោះ មានការអញ្ជើញចូលរួមយ៉ាងសប្បាយរីករាយពីកម្មាភិបាល យុទ្ធជន និងតំណាងអាជ្ញាធរនៅសងខាងព្រំដែនយ៉ាងច្រើនកុះករ។

យើងអាចនិយាយបានថា ខ្សែភ្លើងបានផ្លាស់ប្តូរជាមូលដ្ឋាននូវជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់យោធិននៅប៉ុស្តិ៍ការពារព្រំដែនក្នុងខេត្តមណ្ឌលគិរី ហើយធ្វើឱ្យគុណភាពជីវិតត្រូវបានលើកកម្ពស់មួយកម្រិត។ ដោយសារមានអគ្គិសនី ពួកគេអាចទស្សនាទូរទស្សន៍ ធ្វើបច្ចុប្បន្នភាពព័ត៌មានសេដ្ឋកិច្ច សង្គម កម្មវិធីវប្បធម៌ និងសិល្បៈជាច្រើន  រួមចំណែកបំបាត់ភាពនឿយហត់នៃការល្បាតជាច្រើនថ្ងៃ។ ដោយសារមានភ្លើងអគ្គិសនី ភាពសប្បាយរីករាយរបស់ពួកគេក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ហាក់ដូចជាមានរយៈពេលយូរជាងដោយសារតែកាលពីមុនប្រើតែអាគុយ។

leftcenterrightdel
កម្មាភិបាលប៉ុស្តិ៍​ការពារព្រំដែន​ស្រែពក ខាងវៀតណាមពង្រាយ​កម្លាំង​ជួយ​សង្គ្រោះ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ Me Ruch ទៅ​កន្លែង​មាន​សុវត្ថិភាព

ជំនះទឹកជំនន់ដើម្បីជួយសង្រ្គោះមិត្ត

ទន្លេស្រែពក ក៏ជាកន្លែងដែលជាសក្សី មើលឃើញ កងទ័ពការពារព្រំដែនរបស់វៀតណាម បានឆ្លងចរន្តទឹកកួចខ្លាំង ដើម្បីជួយសង្គ្រោះមន្ត្រី យុទ្ធជន និងសាច់ញាតិរបស់ពួកគេដែលកំពុងធ្វើការ និងរស់នៅទីស្នាក់ការនៃប៉ុស្តិ៍នគរបាលសការពារព្រំដែន Me Ruch ពេលនោះ។ ពោលគឺនៅពាក់កណ្តាលឆ្នាំ ២០១៩ ព្យុះលេខ ៣ បានអូសបន្លាយជាច្រើនថ្ងៃជាមួយនឹងបរិមាណភ្លៀងធ្លាក់យ៉ាងធ្ងន់ដែលបណ្តាលឱ្យទឹកស្ទឹងស្រែពកកើនឡើង និងជន់លិចតំបន់ជាច្រើន។ ដោយសារស្ថិតនៅកណ្តាលព្រៃ ទឹកមិនទាន់ស្រកចុះបាន ទើបធ្វើឱ្យប៉ុស្តិ៍នគរបាលការពារព្រំដែន Me Ruch រងការហ៊ុំព័ទ្ធកាត់ផ្តាច់ទំនាក់ទំនងដោយទឹកយ៉ាងសន្ធោសន្ធៅ មន្ត្រី យុទ្ធជន ៦នាក់ និងសាច់ញាតិនាយទាហាន ២នាក់ ត្រូវនៅដាច់ដោយឡែកពីគេជាច្រើនថ្ងៃ ថែមទាំងមានមន្ត្រីម្នាក់ត្រូវគ្រុនក្តៅខ្លាំង ដែលគំរាមកំហែងដល់អាយុជីវិតទៀតផង។

ដោយទទួលបានសំណើជួយសង្គ្រោះពីអង្គភាពមិត្ត បានជាបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានដឹកនាំប៉ុស្តិ៍ការពារព្រំដែនស្រែពក ពង្រាយកម្លាំងសង្គ្រោះមនុស្សភ្លាមៗ។ ដោយសារមានការជួយសង្គ្រោះបន្ទាន់ពីភាគីកងទ័ពវៀតណាមនោះ មន្ត្រីដែលមានអាការៈក្តៅខ្លួនខ្លាំងត្រូវបានសង្គ្រោះបឋមភ្លាមៗ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត Dak Lak ដើម្បីព្យាបាល ចំណែកអ្នកផ្សេងៗទៀតត្រូវបានមកស្នាក់នៅជាបណ្តោះអាសន្ននៅប៉ុស្តិ៍ការពារព្រំដែនស្រែពករបស់វៀតណាម រង់ចាំរហូតទឹកស្រកចុះវិញ។

លោកឧត្តមសេនីយ៍ត្រី អ៊ុន ប៊ុនណារិទ្ធ ស្នងការរងនគរបាលខេត្ត មណ្ឌលគិរី បានសង្កត់ធ្ងន់ថា៖ “ការលះបង់កម្លាំងកាយចិត្តគ្រប់កាលៈទេសៈ ពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់យើងក្នុងការពុះពារជំនះការលំបាក និងបំពេញកិច្ចការនយោបាយ។ យើងខ្ញុំពិតជាឱ្យតំលៃខ្ពស់ចំពោះមនោសញ្ចេតនានោះ ហើយសង្ឃឹមថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរនឹងត្រូវបានរក្សា និងលើកកម្ពស់កាន់តែរឹងមាំថែមទៀត”។

“ពន្លឺនៃមិត្តភាព” គឺជាអ្វីដែលមិត្តនៅទីនេះហៅថាចំណោះមិត្តវៀតណាម។ លើសពីនេះទៅទៀត វាគឺជាពន្លឺនៃភាពស្និទ្ធស្នាល និងសាមគ្គីភាពដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបានដែលភាគីទាំងពីរតែងតែខិតខំពូនជ្រំ៕

បកប្រែដោយ Minh Trung