បន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឥតឈប់ឈរ

កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc គ្រប់គ្រង និងការពារកំណាត់ព្រំដែនប្រវែងជាង ២៦០ គីឡូម៉ែត្រនៅក្នុងស្រុកចំនួន ៣ គឺ Loc Ninh, Bu Dop និង Bu Gia Map ដែលជាប់ជាមួយឃុំចំនួន៦, ស្រុកចំនួន៤ នៃខេត្តចំនួន៣ (ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី) នៃព្រះរាជាណាចក្រកម្ពុជា។

នៅតាមតំបន់ព្រំដែន ស្ថានភាពសន្តិសុខនយោបាយបង្កប់នូវកត្តាអស្ថិរភាព ជាពិសេសសកម្មភាពឧក្រិដ្ឋកម្ម ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ការឆ្លងដែនដោយខុសច្បាប់បានកើនឡើង ជាពិសេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការគ្រប់គ្រង និងការពារព្រំដែនជាមួយភាគីកម្ពុជា

ដោយប្រកាន់ខ្ជាប់និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេស និងគោលការណ៍របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានមានវិធីសាស្រ្តអំពីកិច្ចការបរទេសសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែង និងទំនៀមទម្លាប់របស់ប្រជាជននៅសងខាងព្រំដែន ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន។

កងទ័ពការពារព្រំដែនខេត្ត Binh Phuoc តែងតែរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍រវាងកងទ័ពការពារព្រំដែននៃខេត្តទាំង៣ នៃកម្ពុជាដែលជាប់ខ្សែព្រំដែនជាមួយខេត្ដ Binh Phuoc ។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងសកម្មក្នុងការផ្លាស់ប្តូរព័ត៌មាន; រៀបចំសកម្មភាពការពារព្រំដែន ទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ភាគីទាំងពីររៀបចំកិច្ចពិភាក្សាទ្វេភាគី កិច្ចប្រជុំនិងការល្បាតទ្វេភាគីតាមកាលកំណត់និងបន្ទាន់ ទន្ទឹមនឹងនោះ សួរសុខទុក្ខគ្នាទៅវិញទៅមកជាប្រចាំ។

ចាប់ពីឆ្នាំ២០១៦ មក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានរៀបចំកិច្ចប្រជុំចំនួន ៣៩ លើក។ ប៉ុស្តិ៍ការពារព្រំដែនបានរៀបចំកិច្ចប្រជុំជាប្រចាំចំនួន ៥៨៦ លើក។ ភាគីទាំងពីរបានសម្របសម្រួលល្បាតរួមគ្នាចំនួន ៩៧១លើក ដោយមានការចូលរួមពីកម្មាភិបាលនិងយុទ្ធជនចំនួន ១០.៤៣៣ នាក់ ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc ក៏បានចុះហត្ថលេខាលើឯកសារចំនួន ២៩; ប៉ុស្តិ៍ការពារព្រំដែនបានចុះហត្ថលេខាលើឯកសារចំនួន ៥៥៣ ជាមួយអង្គភាពការពារព្រំដែនរបស់កម្ពុជា រួមទាំងខ្លឹមសារទាក់ទងនឹងការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន និងការរៀបចំសកម្មភាពដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍រួម។ ដោយការអនុវត្ដកិច្ចការបរទេសបានល្អ  ដូច្នេះ អធិបតេយ្យភាពទឹកដី សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែនខេត្ដ Binh Phuoc តែងតែត្រូវបានរក្សាយ៉ាងរឹងមាំ។

ខេត្តដំបូងដែលបានបញ្ចប់ការងារបោះបង្គោលព្រំដែនគោក

ទន្ទឹមនឹងការគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិ កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc តែងតែផ្ដល់ប្រឹក្សាជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តកិច្ចការបរទេសការពារព្រំដែន និងសហការយ៉ាងជិតស្និទ្ធរវាងការទូតការពារព្រំដែនជាមួយនឹងការទូតរដ្ឋនិងការទូតប្រជាជន។

អាស្រ័យហេតុនេះ រួមចំណែកបង្កើនការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា រឹតបន្ដឹងចំណងសាមគ្គីភាព និងភាពស្អិតរមួតរវាងប្រជាជន និងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនៅសងខាងព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនរបស់ប្រទេសជាតិ។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc មកសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី

ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងកម្មាភិបាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួម ជាពិសេសរវាងខេត្ត Binh Phuoc និងខេត្តជាប់ព្រំដែនរបស់កម្ពុជា ចាប់ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានសម្របសម្រួលជាមួយស្ថាប័ននិងអង្គការមហាជនក្នុងនិងក្រៅខេត្ត រៀបចំពិនិត្យសុខភាពចំនួន ៣១ លើក និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋជាង ៩,៣០០ នាក់ និងកងកម្លាំងការពារព្រំដែនកម្ពុជា ព្រមទាំងផ្តល់អំណោយ និងទទួលសិស្សានុសិស្សកម្ពុជាចំនួន ១១ នាក់ ជាកូនធម៌។

តាមរយៈសកម្មភាពទាំងនេះ បានធ្វើឱ្យស៊ីជម្រៅនូវចំណងសាមគ្គីភាព មិត្តភាពរវាងអាជ្ញាធរនិងប្រជាជននៅសងខាងព្រំដែន បង្កើតមូលដ្ឋានសម្រាប់កងទ័ពការពារព្រំដែនខេត្ត Binh Phuoc បំពេញភារកិច្ចដែលបានប្រគល់ឱ្យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងដោះស្រាយបញ្ហាស្មុគស្មាញ និងរសើបនៅតំបន់ព្រំដែន។

យោងតាមលោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានឲ្យដឹងថា ក្រៅពីការបំពេញបានល្អនូវភារកិច្ចរបស់ភាគីនីមួយៗ កងទ័ពការពារព្រំដែនខេត្ដ Binh Phuoc តែងតែថែរក្សា និងរួមចំណែកពូនជ្រំចំណងមិត្តភាពជាប្រពៃណីរវាងកងទ័ពការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែន។  ចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ គឺការរៀបចំសាងសង់ និងបើកសម្ពោធបណ្ដុំសំណង់អនុស្សាវរីយ៍ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ X16 ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc។

បណ្ដុំសំណង់នេះ ក៏ជាសញ្ញាប្រវត្តិសាស្ត្រដែលបញ្ជាក់ពីកាតព្វកិច្ចអន្ដរជាតិរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា កសាងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Pham Diep