leftcenterrightdel
ប្រតិភូទាំង​ឡាយ​ចូល​រួម​មហាសន្និបាត​នៅឯទីក្រុង​ហាណូយ (រូប​ថត៖ dangcongsan.vn)

អង្គសន្និបាតបានដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួនប្រាំបីក្នុងអាណត្តិថ្មីនេះ ដែលក្នុងនោះភារកិច្ចកំពូលគឺពង្រឹងការឃោសនា និងការអប់រំយ៉ាង​ស៊ីជម្រៅសម្រាប់សមាជិក និងប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពជា​ប្រពៃណី និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ។ បន្តពង្រឹង និងកសាងស្ថាប័នសមាគមគ្រប់លំដាប់ថ្នាក់ និងក្លឹបធុរកិច្ចវៀតណាម-កម្ពុជា សំដៅកសាងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសទាំងពីរ។

អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងលោក Nguyen Thi Thanh អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការការងារសមាជិករដ្ឋសភា ជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា សម្រាប់អាណត្តិ ២០២១-២០២៦។

leftcenterrightdel
សមាគមមិត្តភាពវៀតណាម-កម្ពុជា ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២ (រូប​ថត៖ dangcongsan.vn)

អញ្ជើញចូលរួម និងថ្លែងមតិនៅមហាសន្និបាត ប្រធានគណៈចលនាមហាជនមជ្ឈិមបក្ស លោកស្រី Bui Thi Minh Hoai បានអះអាងថា បក្ស រដ្ឋ នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមមិត្តភាពវៀតណាម - កម្ពុជាក្នុងអាណត្តិថ្មី ឲ្យបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្លាស់ថ្មី ការច្នៃប្រឌិត និងបង្កើតកម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា បាន​ទទួល​គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២៕

បកប្រែដោយ Duy Hoan