ប្រឈមមុខនឹងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែតុលា ក្រុមការងារនៃស្រុក An Phu ខេត្ត An Giang បានរៀបចំដំណើរទៅផ្តល់អំណោយ រួមមានគ្រឿងឧបភោគបរិភោគ ជូនមូលដ្ឋាន និងអង្គភាពមួយចំនួននៃខេត្តកណ្តាល ដើម្បីចែករំលែក  និងលើកទឹកចិត្តដល់កងកម្លាំងទាំងឡាយដែលកំពុងបំពេញភារកិច្ចបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ក៏ដូចជាជួយអាណិកជនវៀតណាមដែលរស់នៅទីនេះ។

គណៈប្រតិភូបានប្រគល់អំណោយរួមមានគ្រឿងឧបភោគបរិភោគជូនអាជ្ញាធរឃុំព្រែកជ្រៃ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៣ វៀតណាម កងអនុសេនាធំលេខ១ កងទ័ពការពារព្រំដែន និងអណិកជនវៀតណាមដែលកំពុងរស់នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

leftcenterrightdel
តំណាងភាគីនានានៅឯពិធីទទួលអំណោយ​ (រូប​ថត៖ dangcongsan.vn)

គ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ២,០០០ គីឡូក្រាម និងអំណោយ ចំនួន ២០០ ចំណែក (រូមមានស្ករ ប៊ីចេង...) ម៉ាស និងទឹកលាងដៃសម្លាប់មេរោគ ដោយតម្លៃសរុបនៃអំណោយគឺជាង ៥០ លានដុង។

សកម្មភាពខាងលើក្នុងគោលបំណងចែករំលែកការលំបាកជាមួយអាជ្ញាធរ កងកម្លាំងការពារព្រំដែន និងអាណិកជនវៀតណាមដែលរស់នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។ តំណាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពដែលទទួលការជួយឧបត្ថម្ភ បានថ្លែងអំណរគុណចំពោះការស្រលាញ់ និងការចែករំលែកពីអាជ្ញាធរ និងប្រជាជនខេត្ត An Giang និយាយរួម និងស្រុក An Phu និយាយដោយឡែក។

សកម្មភាពដ៏មានអត្ថន័យនេះនឹងបន្តរឹតចំណង និងពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃភាគីទាំងពីរ ក្នុងការគ្រប់គ្រង ការពារព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan