ក្រុមបេសកកម្មរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum ដឹកនាំដោយលោកវរសេនីយ៍ឯក Le Thanh Tung មេបញ្ជាការរង បានជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ដោយមានតម្លៃសរុបជាង ៥៥ លានដុង រួមមាន អង្ករ មី ទឹកត្រី ប្រេងឆា ម៉ាស់ សម្លៀកបំពាក់ការពារជំងឺ Covid-19 និងថ្នាំសំលាប់មេរោគ Cloramin B។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Thanh Tung ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី (រូបថត៖ bienphong.com.vn)

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum រំពឹងថា ចំនួនស្បៀងអាហារ និងសម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងជួយគាំទ្រកងកម្លាំងការពារព្រំដែនកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺ Covid-19 ហើយ ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ក្នុងការគ្រប់គ្រងនិងការពារព្រំដែន ទប់ស្កាត់ការចេញ-ចូលឆ្លងព្រំដែនខុសច្បាប់ ប្រឆាំងឧក្រិដ្ឋកម្ម ការការពារនិងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

បន្ទាប់ពីទទួលអំណោយនេះ តំណាងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បានថ្លែងអំណរគុណចំពោះការជួយគាំទ្រជាក់ស្តែងនិងទាន់ពេលវេលារបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងឯកភាពបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រងនិងការពារព្រំដែន៕

បកប្រែដោយ Thuy Anh